ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
បញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចទៅសាលាដំបូងខេត្ត
ថ្ងៃទី ៖ 14-11-2024, ដោយ​​ Dara007 , 4 Views
                     
បន្ទាយមានជ័យៈ បញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ហ៊ន សុខន ភេទស្រី អាយុ២៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្តីពីករណី លួចម៉ូតូ និងទូរសព្ទ កាលពីវេលាម៉ោង០៧និង០០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលខាងលេី បង្កឡើងដោយជនសង្ស័យឈ្មោះ ញឹម វុទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវជាសង្សាររបស់ខ្លួនស្នាក់នៅជាមួយគ្នា បានធ្វើសកម្មភាពលួចយកទូរសព្ទម៉ាកIphone 15 ពណ៌ផ្កាឈូក ចំនួន០១គ្រឿង និងម៉ូតូម៉ាកZoomer-X ពណ៌ទឹកក្រូច ផលិតឆ្នាំ២០១៦ គ្មានផ្លាកលេខ  ចំនួន០១គ្រឿង យកទៅដាក់បញ្ចាំលេងល្បែងចាញ់អស់ នៅពេលដែលជនរងគ្រោះដេកលក់។

ក្រោយពីទទួលបានពាក្យបណ្ដឹងខាងលើ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ រហូតដល់ឈានដល់ការឃាត់ខ្លួនជនសង្ស័យ នៅចំណុចភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉េត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាង ទូរសព្ទម៉ាក Iphone 15 ចំនួន០១គ្រឿង ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ។      លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូ និងទូរសព្ទរបស់ជនរងគ្រោះពិតប្រាកដមែន ដេីម្បីយកទៅលក់យកលុយលេងល្បែង។ ហេីយកន្លងមកខ្លួន ក៏ធ្លាប់ជាប់ពន្ធនាគាររយៈពេល១ឆ្នាំកន្លះ ពីបទហិង្សាដោយចេនាស្ថានទម្ងន់ទោស។     

ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។     

  លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។    

  បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ នាយករដ្ឋមន្រ្ដីកម្ពុជា លើកទ្បើងពីកត្តាទាក់ទាញដែលកម្ពុជាផ្តល់ជូនដល់ធុរកិច្ច និងវិនិយោគបរទេស ខណៈដែលកម្ពុជា ជា ទីតាំង យុទ្ធសាស្ត្រ និងទទួលបាន ឱកាសអំពី កិច្ចព្រមព្រៀងពាណិជ្ជកម្មនានាទៅកាន់តំបន់ផ្សេងទៀតលើពិភពលោក។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com