ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ហែម វណ្ណឌី លើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយស្ត្រី ឱ្យចាប់យកទីផ្សារតំបន់ និងពិភពលោក
ថ្ងៃទី ៖ 12-11-2024, ដោយ​​ Dara007 , 34 Views
                     
ភ្នំពេញៈ លោក ហែម វណ្ណឌី លើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយស្ត្រី ឱ្យចាប់យកទីផ្សារតំបន់ និងពិភពលោក ដើម្បីជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា។

ការលើកទឹកចិត្ដនេះធ្វើឡើងក្នុងពិធីបិទទិវាសហគ្រិនស្ត្រីកម្ពុជាឆ្នាំ២០២៤ ក្រោមប្រធានបទ "ការពង្រឹងភាពអង់អាចស្ត្រីក្នុងសេដ្ឋកិច្ចបៃតង" កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីតួនាទីសំខាន់របស់សហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយស្រ្តី ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា។ លោកបានរំលេចពីការរួមចំណែកកាន់តែសំខាន់របស់ស្ត្រីនៅក្នុងវិស័យធុរកិច្ច ជាពិសេសក្នុងសហគ្រាសធុនតូច និងមធ្យម និងបានលើកឡើងថា៖ “ការលើកកម្ពស់សហគ្រិនភាពស្រី្តតម្រូវឱ្យមានការប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ តាមរយៈសមាហរណកម្មអាជីវកម្មរបស់ពួកគេទៅក្នុងខ្សែច្រវាក់តម្លៃក្នុងតំបន់ និងសកលលោក ដោយប្រើប្រាស់ឱ្យអស់លទ្ធភាពនូវសក្តានុពលធនធានក្នុងស្រុក និងការទទួលយកការផ្ទេរបច្ចេកវិទ្យាថ្មីៗ។” តាមលទ្ធផលជំរឿនឆ្នាំ២០២២របស់ក្រសួងផែនការ អង្គភាពសេដ្ឋកិច្ចចំនួន ៦៩.២% នៅកម្ពុជា កំពុងដឹកនាំដោយសហគ្រិនស្ត្រី។

ជាមួយនឹងការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់ ៦% សម្រាប់ឆ្នាំ២០២៤ ដោយមាន ការគាំទ្រពីវិស័យសំខាន់ៗ ដូចជាឧស្សាហកម្មនាំចេញសម្លៀកបំពាក់ កម្មន្តសាលមិនមែនកាត់ដេរ កសិកម្ម ទេសចរណ៍ និងពាណិជ្ជកម្មដែលកំពុងងើបឡើងវិញ លោក ហែម វណ្ណឌី បានលើកឡើងថា សហគ្រិនស្ត្រីជាតួអង្គសំខាន់ក្នុងការរក្សានិន្នាការកំណើននេះ។

រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើន សំដៅគាំទ្រសហគ្រិនស្ត្រី ដោយផ្តោតលើការលើកកម្ពស់ផលិតភាព ការពង្រីកទីផ្សារ និងលទ្ធភាពទទួលបានហិរញ្ញប្បទានចាំបាច់ ដើម្បីកំណើធុរកិច្ច។ ថ្នាលបច្ចេកវិទ្យាដូចជា ASEANAccess និង KhmerSME ត្រូវបានបង្កើតឡើងដើម្បីផ្តល់ព័ត៌មានអាជីវកម្មសំខាន់ៗក្នុងតំបន់ដល់សហគ្រាសធុនតូច និងមធ្យម ដោយផ្តល់ជូនពួកគេនូវឧបករណ៍ និងធនធានចាំបាច់សម្រាប់ភាពជោគជ័យ និងកំណើនប្រកបដោយនិរន្តរភាព។

ថ្លែងទៅកាន់អង្គពិធីនេះ លោក ហែម វណ្ណឌី បានអំពាវនាវដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យប្រើប្រាស់ការចុះបញ្ជី និងខិតខំបំពេញអនុលោមភាព ដើម្បីពង្រីកលទ្ធភាពទទួលបានការគាំទ្រ, រួមចំណែកដល់ការបង្កើតគោលនយោបាយ និងវិធានការចំគោលដៅ, ព្រមទាំងបង្កើនភាពធន់ និងកំណើនអាជីវកម្មរយៈពេលវែងរបស់ខ្លួន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ នាយករដ្ឋមន្រ្ដីកម្ពុជា លើកទ្បើងពីកត្តាទាក់ទាញដែលកម្ពុជាផ្តល់ជូនដល់ធុរកិច្ច និងវិនិយោគបរទេស ខណៈដែលកម្ពុជា ជា ទីតាំង យុទ្ធសាស្ត្រ និងទទួលបាន ឱកាសអំពី កិច្ចព្រមព្រៀងពាណិជ្ជកម្មនានាទៅកាន់តំបន់ផ្សេងទៀតលើពិភពលោក។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com