ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
សម្ដេចធិបតី សង្ឃឹមថា ស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា នឹងត្រូវបានដោះស្រាយ ក្នុងពេលអនាគតដ៏ខ្លី
ថ្ងៃទី ៖ 01-08-2024, ដោយ​​ Dara007 , 204 Views
                     
ភ្នំពេញៈ សម្ដេចធិបតី សង្ឃឹមថា ស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា នឹងត្រូវបានដោះស្រាយ ក្នុងពេលអនាគតដ៏ខ្លី ដើម្បីធ្វើឱ្យប្រទេសមានសន្ដិភាពពេញ ។

សម្ដេចធិបតី បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក អ៊ូ កូកូ ឡាំង នៅកម្ពុជា និងបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-មីយ៉ាន់ម៉ា នៅមានសក្តានុពល លើវិស័យជាច្រើន។

សម្ដេចធិបតី សង្ឃឹមថា ស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា នឹងត្រូវបានដោះស្រាយ ក្នុងពេលអនាគតដ៏ខ្លី។ ក្នុងឱកាសនៃជំនួប លោក អ៊ូ កូកូ ឡាំង (U Ko Ko Hlaing) បេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានថ្លែងកោតសរសើរចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា នៅរៀងរាល់ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជា។

លោក អ៊ូ កូកូ ឡាំង បានវាយតម្លៃខ្ពស់អំពីមិត្តភាព និងទំនាក់ទំនងដ៏ល្អប្រសើររវាងមីយ៉ាន់ម៉ា និងកម្ពុជា និងជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។ លោក អ៊ូ កូកូ ឡាំង បានគោរពជម្រាបជូនសម្តេចធិបតី អំពីស្ថានភាពវិវត្តន៍នាពេលថ្មីៗ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

នាឱកាសនៃជំនួប វិស័យសក្តានុពលមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានលើកឡើង មានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ការចុះកម្មសិក្សានៅតាមក្រុមហ៊ុន និងរោងចក្រ គឺជាឱកាសសំខាន់សម្រាប់សិស្ស-និស្សិតនៃគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការយកចំណេះដឹងពីថ្នាក់រៀនទៅអនុវត្តជាក់ស្តែង ស្វែងយល់ពីដំណើរការផលិតកម្ម និងត្រៀមខ្ល ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com