ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ម៉ាង ស៊ីណេត ណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ផ្លូវបេតុង និងការកាយដាក់លូរ អមសងខាងផ្លូវលេខ៨១៨ ត្រូវពន្លឿនការសាងសង់ឱ្យបានលឿន ឆាប់
ថ្ងៃទី ៖ 27-07-2024, ដោយ​​ admin , 76 Views
                     
ព្រះសីហនុ : អភិបាលខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ផ្លូវបេតុង និងការកាយដាក់លូរ អមសងខាងផ្លូវលេខ៨១៨ ត្រូវពន្លឿនការសាងសង់ឱ្យបានលឿន ឆាប់ ដើម្បីងាយស្រួលឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងចេញចូលផ្ទះរបស់គាត់មានភាពងាយស្រួល ពិសេសការសាងសង់ផ្លូវបេតុង និងការដាក់លូរនេះធ្វើយ៉ាងណាតាមស្តង់ដារលក្ខណៈបច្ចេកទេស ដើម្បីធានាថា សមិទ្ធផលដែលយើងទទួលបាននាពេលខាងមុខ ពិតជាប្រើប្រាស់បានយូរអង្វែងសម្រាប់កូនក្មួយរបស់យើង ហើយក៏ជាការលើកមុខមាត់ សោភណភាព បរិស្ថានកាន់តែល្អប្រសើរថែមទៀត។

អញ្ជើញដឹកនាំមន្ទីរជំនាញពាក់ព័ន្ធចុះពិនិត្យគម្រោងជួសជុលផ្លូវបេតុងអាមេ ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ២ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត បានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវទាំងពីរខ្សែខាងលើ ត្រូវចូលរួមសហការជាមួយអាជ្ញាធរភូមិ សង្កាត់ ដើម្បីរៀបខឿនឱ្យមានស្តង់ដារឯកភាពមួយដើម្បីធានាងាយស្រួលក្នុងការសម្រួលលំហូរទឹកភ្លៀងនៅរដូវស្សារមិនឱ្យមានការជនលិចដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដែលនៅអមសងខាងផ្លូវបេតុងនេះ។ ព្រោះផ្លូវបេតុងមួយខ្សែនេះជាទ្រព្យសម្បត្តិសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដូច្នេះយើងត្រូវរួមគ្នាចូលរួមថែរក្សា ការពារផ្លូវសម្រាប់ការធ្វើដំណើរក៏ដូចជាទុកប្រើប្រាស់ធ្វើចរាចរណ៍ក្នុងភូមិ សង្កាត់របស់យើងកាន់តែងាយស្រួលនឹងប្រើប្រាស់បានយូរវង្វែង សម្រាប់កូនចៅជំនាន់ក្រោយធ្វើដំណើរកាន់តែមានភាពងាយស្រួល។

សូមបញ្ជាក់ថា ការសាងសង់ផ្លូវបេតុងលេខ ២០៥ ស្ថិតនៅសង្កាត់លេខ២ក្រុងព្រះសីហនុ មានប្រវែង ២៤៧ម៉ែត្រ ទទឹង ៨.២៥ម៉ែត្រ កម្ពស់ ០.២០ម៉ែត្រ ធ្វើអំពីបេតុងសសៃដែក និងលូរទឹកភ្លៀងអមសងខាងផ្លូវមានមុខកាត់ ០.៦០ម៉ែត្រ និងលូរទឹកកខ្វក់ មានមុខកាត់ ០.៣០ម៉ែត្រ។ និងដាក់លូនៅអមសងខាងផ្លូវបេតុងលេខ៨១៨ ស្ថិតនៅក្រុម២០ និង២១ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានប្រវែងជិត ១ ៨០៦ម៉ែត្រ ហើយលូរនៅរអមសងខាងផ្លូវនេះ មានមុខកាត់ ១ម៉ែត្រ និងចាក់ក្រាលផ្លូវបេតុងប្រវែង ១៣៨ម៉ែត្រ ទទឹង ៨.២៥ម៉ែត្រ កម្ពស់ ០.២០ម៉ែត្រ ធ្វើអំពីបេតុងសសៃដែក៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រុមហ៊ុនចម្ការកៅស៊ូប៊ែលហ្ស៊ិក Covipharma Co.,Ltd គឺជាបុត្រសម្ព័ន្ធក្រុមហ៊ុនរបស់ Socfic Cambodia ដែលមានទីតាំងស្ថិតនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com