ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
មន្ទីរកសិកម្មខេត្តកំពង់ស្ពឺ បន្តគាំទ្រជំរុញប្រជាកសិករដាំដុះ និងចិញ្ចឹមសត្វ
ថ្ងៃទី ៖ 19-06-2024, ដោយ​​ Dara007 , 84 Views
                     
កំពង់ស្ពឺៈ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ លោកស្រី ហោ ម៉ាលីន បានណែនាំដល់មន្ទីរកសិកម្មខេត្តកំពង់ស្ពឺឱ្យបន្តគាំទ្រនិងជំរុញប្រជាកសិករលើការងារដាំដុះ ការងារផលិតកម្មនិងបសុព្យាបាល ការងារព្រៃឈើ ការងារជលផល ការងារសហគមន៍ និងការចិញ្ចឹមសត្វ ដើម្បីសម្រួលជីវភាពរស់នៅ។ការណ៍នេះធ្វើឡើងក្នុងឱកាសសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទលើការងារឆមាសទី១ លើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។

លោកស្រី ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការងារដឹកនាំគ្រប់គ្រង សំដៅជំរុញការអភិវឌ្ឍវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យកាន់តែមានភាពប្រសើរឡើងដើម្បីរួមចំណែករក្សាកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើនប្រាក់ចំណូលដល់គ្រួសារប្រជាកសិករ ស្របតាមយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ជាមួយនិងការលើកឡើងនេះដែរលោកស្រីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានារបស់មន្ទីរដែលសម្រេចបាននាពេលកន្លងមកនិងបច្ចុប្បន្ន ទោះបីមានបញ្ហាប្រឈមខ្លះកើតមានឡើងក៏ដោយ និងបានណែនាំឱ្យមន្ទីរ បន្តខិតខំយកចិត្តទុកដាក់ក្នុងការអនុវត្តសេចក្តីណែនាំ សារាចរណែនាំដែលក្រសួងបានដាក់ចេញ។

ជាពិសេសការឆ្លើយតបនឹងបញ្ហាប្រឈមនានារបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ នឹងបន្តអនុវត្តតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកៀងគរការចូលរួមពីគ្រប់ភាគី ក្នុងការពន្លឿនសន្ទុះនៃការអភិវឌ្ឍ រក្សាបានកំណើនសេដ្ឋកិច្ចជាតិនិងចំណូលគ្រួសារកសិករ។

ទន្ទឹមនិងនោះដែរលោក យឹម ណន អនុប្រធានក្តាប់រួមនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ស្ពឺក៏បានលើកឡើងផងដែរថា សម្រាប់ខេត្តកំពង់ស្ពឺឆ្នាំនេះការងារបង្កបង្កើនផលស្រូវវស្សា ប្រជាកសិករបានធ្វើលើសពីផែនការរហូតដល់ទៅជិត១៣ម៉ឺនហិកតាលើផែនការសរុបត្រឹមតែ១២ម៉ឺនហិកតាប៉ុណ្ណោះ ហើយក្នុងនោះគឺស្រុកបសេដ្ឋកើនលើសចំនួន៩០ហិកតានិងស្រុកឱរ៉ាល់កើនលើសចំនួន២៤០០ហិកតា។ហើយជាមួយនេះការដាំដំណាំរួមផ្សំរបស់ប្រជាកសិករបានអនុវត្តថយចុះពីផែនការ តែការអនុវត្តការចិញ្ចឹមសត្វនៅតាមគ្រួសាររបស់ប្រជាកសិករហាក់មានការកើនឡើងគ្រាដែលតម្រូវការទីផ្សារនៃសត្វសម្រាប់ជាចំណីអាហារមានតម្រូវការខ្ពស់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចូលរួមជួបប្រជុំទ្វេភាគីជាមួយអាជ្ញាធរអាកាសចរណ៍ស៊ីវិលពីមជ្ឈឹមបូព៌ា រួមមានប្រទេសកាតា និងអេមីរ៉ាត់អារ៉ាប់រួម និងអឺរ៉ុប រួមមានប្រទេសតួកគី ដើ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com