ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្ដេចតេជោ ហ៊ុន សែន ជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា ខណៈដែលលោក ប្រាក់ សុខុនជាអនុប្រធានទី១ និងលោក អ៊ុច បូររិទ្ធ ជាអនុប្រធានទី២
ថ្ងៃទី ៖ 03-04-2024, ដោយ​​ Dara007 , 66 Views
                     
ភ្នំពេញៈ សមាជិកសមាជិកាព្រឹទ្ធសភាបានបោះឆ្នោតគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា ក្នុងសំឡេងគាំទ្រចំនួន៦២លើ៦២សំឡេង ខណៈដែល លោក ប្រាក់ សុខុន ជាប់ជាអនុប្រធានទី១ និងលោក អ៊ុច បូររិទ្ធ ជាអនុប្រធានទី២ ព្រឹទ្ធសភា។

ការបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនព្រឹទ្ធសភានេះ ធ្វើឡើងបន្ទាប់ពីបើកសម័យប្រជុំលើកដំបូង សម្រាប់នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ នៅព្រឹទ្ធសភា ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានប្តេជ្ញាចិត្តខិតខំបំពេញការងារក្នុងនាមជាប្រធានព្រឹទ្ធសភានីតិកាលទី៥នេះ ឱ្យបានល្អជោគជ័យ និងនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងជាតិមានតុភូមិ។

ព្រឹទ្ធសភានីតិកាលទី៥ ត្រូវបានរៀបចំបោះឆ្នោតកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានគណបក្សនយោបាយចំនួន៤ចូលរួមប្រកួតប្រជែងរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។

ជាលទ្ធផលគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ ហើយគណបក្សឆន្ទៈខ្មែរ ទទួលបាន ៣អាសនៈ ។ សូមបញ្ជាក់ថា សមាជិកព្រឹទ្ធសភានីតិកាលទី៥នេះ មានចំនួន៦២រូប ។

ដោយ៥៨រូបកើតចេញពីការបោះឆ្នោតអសកល ខណៈដែលពីរូបចាត់តាំងដោយព្រះមហាក្សត្រ និងពីររូបទៀតជ្រើសតាំងដោយរដ្ឋសភាក្នុងសំឡេងភាគច្រើន។

សម្រាប់សម្រាប់នីតិកាលទី៥នេះ សមាជិកព្រឹទ្ធសភាពីរអង្គ ដែលចាត់តាំងដោយព្រះមហាក្សត្ររួមមាន៖ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោ ហើយសមាជិកព្រឹទ្ធសភាពីររូបជ្រើសតាំងដោយរដ្ឋសភារួមមាន៖ លោក សុខ ឥសាន និងលោក ហេង ហាលីម៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញ : លោក Lee Cheol-Woo អភិបាលខេត្ត បានគូសបញ្ជាក់ពីភាពជោគជ័យលើកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសដែលបាននឹងកំពុងបង្កើតចេញជាផ្លែផ្កាសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ បច្ចុប្បន្នក្រុមហ៊ុនវិនិយោគរបស់កូរ៉េខាងត្បូង ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com