ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
កិច្ចប្រជុំចុងក្រោយលើការចរចាប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៧
ថ្ងៃទី ៖ 30-09-2026, ដោយ​​ Dara007 , 48 Views
                     
ភ្នំពេញៈ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបើកកិច្ចប្រជុំត្រីភាគីចុងក្រោយបង្អស់ ដើម្បីប្រជុំពិភាក្សាសម្រេចតួលេខប្រាក់ឈ្នួលអប្បបរមារថ្មីរបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ បន្ទាប់ពីការចរចាជាច្រើនលើកកន្លងមកនេះ ដែលមិនអាចរកចំណុចព្រមព្រៀងគ្នាបាន ដោយភាគីសហជីពតំណាងកម្មករនិយោជិត បានស្នើសុំដំឡើងចំនួន ២២៥ដុល្លារ ខណៈភាគីនិយោជក ស្នើរក្សាតួលេខ ២១០ដុល្លារដដែលនោះ កិច្ចប្រជុំព្រឹកនេះនឹងត្រូវឈានទៅដល់ការ «បោះឆ្នោតជាសម្ងាត់» ដើម្បីស្វែងរកតួលេខផ្លូវការ។

កិច្ចប្រជុំចរចាក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមាវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប គិតចាប់ពីដើមខែកញ្ញារហូតមកដល់ពេលនេះ គឺមានសភាពតានតឹងជាងឆ្នាំកន្លងៗទៅ ដោយសារបញ្ហាវិបត្តិនៃសេដ្ឋកិច្ចសកល។ ហើយការដំឡើងប្រាក់ឈ្នួលនីមួយៗ ក៏ត្រូវទាមទារឱ្យមានការគិតគូរយ៉ាងហ្មត់ចត់លើផលប៉ះពាល់ជុំវិញខ្លួនផងដែរ។

ការដំឡើងប្រាក់ឈ្នួលខ្ពស់ពេកហួសពីលទ្ធភាពរបស់ម្ចាស់រោងចក្រ នឹងធ្វើឱ្យថ្លៃដើមផលិតកម្មកើនឡើង ដែលអាចរុញច្រានឱ្យវិនិយោគិនដកខ្លួនទៅរកប្រទេសផ្សេង នាំឱ្យមានការបិទរោងចក្រ និងបាត់បង់ការងារធ្វើរបស់កម្មករនិយោជិត។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៦នេះ ប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិត មានចំនួន ២១០ដុល្លារអាម៉េរិក ក្នុងមួយខែ។ ក្រៅពីប្រាក់ឈ្នួលអប្បបរមា កម្មករនិយោជិតទទួលបានបន្ថែមនូវប្រាក់ប្រយោជន៍ផ្សេងៗទៀត ដូចជារង្វាន់ធ្វើការទៀងទាត់ ,ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ , ប្រាក់រង្វាន់អតីតភាពការងារ , ថ្លៃបាយធ្វើការថែមម៉ោង និងប្រាក់ឈ្នួលធ្វើការថែមម៉ោងជាមធ្យម។ ក្រៅពីនេះ កម្មករនិយោជិត ក៏ទទួលបានផលប្រយោជន៍ពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ផងដែរ ក្នុងករណីជាសមាជិក ប.ស.ស ដូចជា ផ្នែកថែទាំសុខភាពនិងគ្រោះថ្នាក់ការងារ និងរបបប្រាក់សោធនជាដើម៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រោយជជែកចរចា និងខ្វែងគំនិតគ្នាអស់រយៈពេលជិត២០ដង រឿងប្រាក់ឈ្នួលកម្មករ ពេលនេះលទ្ធផលត្រូវបានបង្ហាញហើយ គឺចន្លោះ ២៣១,៥ដុល្លារ ដល់ ២៤២,៥ដុល្លារក្នុងមួយខែ សម្រាប់ឆ្នាំ២០២៧ ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com