សម្ដេចធិបតី ណែនាំឱ្យអាជ្ញាធរគ្រប់សមត្ថកិច្ចរបស់ខេត្តស្ទឹងត្រែង បន្តពង្រឹងការទប់ស្កាត់បទល្មើសនានាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន និងរត់ពន្ធគ្រឿងញៀន ដើម្បីធ្វើយ៉ាងណាកុំឱ្យខេត្ត មានពាក់ព័ន្ធជាមួយអ្វីដែលគ្រោះថ្នាក់ ដែលជាសេដ្ឋកិច្ចខ្មៅ យកចូលក្នុងខេត្តឱ្យសោះ។
សម្ដេចធិបតី គូសបញ្ជាក់ថា ការណែនាំនេះ បន្ទាប់ពីកន្លងទៅខេត្តស្ទឹងត្រែង មានការចាប់ ការបំផ្លាញនូវសកម្មភាពខុសច្បាប់ឆ្លងដែន ឆ្លងកាត់ រត់ពន្ធគ្រឿងញៀនដែន ដែលចូលពីប្រទេសផ្សេង មកកម្ពុជា ដើម្បីឆ្លងកាត់ដើម្បីឆ្លង ។
សម្ដេចធិបតី បានចាត់ទុក ខេត្តស្ទឹងត្រែង គឺជាខេត្តមួយដែលជាអាទិភាពមួយនៅក្នុងរឿងកិច្ចការសន្ដិសុខ ដើម្បីធានាឱ្យមិនឱ្យមានសេដ្ឋកិច្ចខ្មៅជាដាច់ខាត ។
ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានកោតសរសើរដល់គណៈបញ្ជាឯកភាពខេត្តស្ទឹងត្រែង ដែលបានចូលរួមក្នុងការថែរក្សាសន្ដិសុខ ខណៈខេត្តស្ទឹងត្រែង គឺជាខេត្តឆ្លងកាត់ធំទាក់ទងនឹងប្រទេសឡាវ និងប្រទេសមួយចំនួន ដែលទាក់ទងនឹងឧក្រិដ្ឋកម្មឆ្លងដែនមួយចំនួនដែលចាំបាច់ត្រូវការពង្រឹងការគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាព៕