ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
រាជរដ្ឋាភិបាល ដាក់ចេញនូវវិធានការបន្ទាន់មួយចំនួន ដើម្បីការពារ និងលើកតម្លៃរមណីយដ្ឋានវប្បធម៌-ធម្មជាតិប្រាសាទព្រះវិហារ
ថ្ងៃទី ៖ 07-07-2026, ដោយ​​ Dara007 , 36 Views
                     
ភ្នំពេញៈ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការបន្ទាន់មួយចំនួន ដើម្បីការពារ និងលើកតម្លៃរមណីយដ្ឋានវប្បធម៌-ធម្មជាតិប្រាសាទព្រះវិហារ បន្ទាប់ពីប្រាសាទរងការខូចខាតដោយការឈ្លានពានរបស់យោធាថៃ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសរំលឹក «ខួប១៨ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ» កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា បានមានប្រសាសន៍ថា មហាវិនាសកម្មដែលបានកើតឡើងលើសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃ និងជាទីគោរពសក្ការៈ កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ បានបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារ ចំនួន៥៦២កន្លែង ព្រមទាំងបំផ្លាញកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជិត២០ឆ្នាំកន្លងមក។

សម្តេចបវរធិបតី បានបញ្ជាក់ថា ការបាត់បង់នេះ មិនមែនជាការបាត់បង់សម្រាប់តែកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការបាត់បង់ដ៏ធំធេងសម្រាប់បេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិទាំងមូល។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ដើម្បីឆ្លើយតបចំពោះការខូចខាតទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការបន្ទាន់មួយចំនួន ដោយរួមមានការពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការយូណេស្កូ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីការពារ និងលើកតម្លៃរមណីយដ្ឋានវប្បធម៌-ធម្មជាតិប្រាសាទព្រះវិហារ (ICC-Preah Vihear) ព្រមទាំងដៃគូពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ ក្នុងការវាយតម្លៃការខូចខាត និងដាក់ចេញវិធានការអភិរក្ស។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើសុំឱ្យមានការបញ្ជូនអ្នកជំនាញការអន្តរជាតិ ចុះពិនិត្យ និងវាយតម្លៃការខូចខាត ព្រមទាំងកំពុងអនុវត្តសកម្មភាពសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសំណល់គ្រាប់បែកចង្កោម ដើម្បីគាំទ្រដល់ការសង្គ្រោះប្រាង្គប្រាសាទ ការពារកុំឱ្យមានការដួលរលំបន្ថែមទៀត និងប្រមូលអភិរក្សថ្មចម្លាក់ដែលបានបាក់បែកធ្លាក់រាយប៉ាយនៅក្នុងបរិវេណប្រាសាទ។

សម្តេចបវរធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់អាទិភាពខ្ពស់ដល់កិច្ចការអភិរក្ស និងស្តារតម្លៃប្រាសាទព្រះវិហារ ដោយមានទិសដៅច្បាស់លាស់ ដើម្បីប្រែក្លាយការឈឺចាប់ទៅជានិមិត្តរូបបន្ថែមនៃសាមគ្គីភាព និងភាពរឹងមាំរបស់កូនខ្មែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង ១រសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ -ប្រេងសាំង ៣ ៩៥០រៀល/លីត្រ -ប្រេងម៉ាស៊ូត ៤ ១០០រៀ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com