|
សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣
ថ្ងៃទី ៖ 22-05-2026, ដោយ Dara007 , 53 Views
ភ្នំពេញៈ នាព្រឹកថ្ងៃសុក្រ ទី២២ ឧសភា ២០២៦
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្ដីកម្ពុជា បណអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣ រួមមាន ១-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥។
២-សេចក្តីព្រាងរបាយការណ៍តាមដាននិងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៥។
៣-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់៕
|