ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ហូឡង់ កើនឡើង ជាង ១ ប៊ីលានដុល្លារ នៅឆ្នាំ២០២៥
ថ្ងៃទី ៖ 20-05-2026, ដោយ​​ Dara007 , 40 Views
                     
ភ្នំពេញៈ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ហូឡង់ កើនឡើង ជាង ១ ប៊ីលានដុល្លារ នៅឆ្នាំ២០២៥ ហើយបនរទេសទាំងពីរ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។ ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា របស់លោក Remco Johannes van Wijngaarden ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រហូឡង់ប្រចាំកម្ពុជា និងសហការី ក្នុងឱកាសដែលលោកត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វិមានសន្តិភាព នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦,។
ក្នុងឱកាសនៃជំនួប, លោកឯកអគ្គរាជទូតបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី ដែលកំពុងមានការវិវត្តជាវិជ្ជមានជាបន្តបន្ទាប់ ជាពិសេសការរីកចម្រើនលើទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោកឯកអគ្គរាជទូតបានគូសរំលេចពីការកើនឡើងគួរឱ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មទ្វេភាគីដែលបានកើនឡើង រហូតដល់ជាង ១ ប៊ីលានដុល្លារ នៅឆ្នាំ២០២៥។ ជាមួយគ្នានេះ លោកឯកអគ្គរាជទូតបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រដល់ភាពជោគជ័យរបស់ក្រុមហ៊ុនហូឡង់ ដែលកំពុងប្រតិបត្តិការអាជីវកម្មនៅកម្ពុជានាពេលបច្ចុប្បន្ន។ ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរចំពោះឯកឧត្តមឯកអគ្គរាជទូត ដែលបានបញ្ចប់បេសកកម្មការទូតដោយជោគជ័យនៅកម្ពុជា។ ព្រមជាមួយគ្នានេះ សម្ដេចធិបតីក៏បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ឯកឧត្តម ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង, និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនលើវិស័យជាច្រើន ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ។ សម្ដេចធិបតីបានគូសបញ្ជាក់ផងដែរថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អនាពេលបច្ចុប្បន្ននឹងជួយពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត ស្របពេលដែលប្រទេសទាំងពីរនៅមានសក្ដានុពលក្នុងវិស័យជាច្រើនទៀត ដែលអាចពង្រីកការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការរវាងគ្នាបន្ថែមទៀត។ សម្ដេចធិបតី និងលោកឯកអគ្គរាជទូត ក៏បានបន្តពិភាក្សាគ្នាអំពីការជំរុញការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ធុរកិច្ច និងការវិនិយោគនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ដោយបានឯកភាពជំរុញការតភ្ជាប់រវាងវិស័យឯកជន និងឯកជន (B2B) តាមរយៈការរៀបចំទស្សនកិច្ចធុរកិច្ច និងពិព័រណ៍ពាណិជ្ជកម្មនានា ដើម្បីស្វែងរកកាលានុវត្តភាពនៃការវិនិយោគ និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន។ សម្ដេចធិបតីក៏បានលើកឡើងអំពីគោលនយោបាយ និងយន្តការចាំបាច់នានា របស់រាជរដ្ឋាភិបាលក្នុងបង្កើតបរិយាកាសអំណោយផល ដើម្បីទាក់ទាញវិនិយោគិនបរទេសថ្មីៗឱ្យកាន់តែច្រើនថែមទៀត និងការដាក់ចេញនូវវិធានការជាក់ស្ដែងដើម្បីធានានូវភាពប្រកួតប្រជែង, ភាពអាចប៉ាន់ប្រមាណបាន, និងធានាដល់ភាពជោគជ័យរបស់វិនិយោគិនដែលមានស្រាប់នៅកម្ពុជាផងដែរ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ភាពជោគជ័យរបស់វិនិយោគិនដែលមានស្រាប់ មិនត្រឹមតែជាកាតាលីករជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀតមកកម្ពុជាផងដែរ។ សម្ដេចធិបតី និងលោកឯកអគ្គរាជទូត ក៏បានផ្លាស់ប្ដូរយោបល់អំពីកិច្ចសហប្រតិបត្តិការតំបន់ ដោយបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងក្របខ័ណ្ឌអាស៊ាន និងអន្តរជាតិ។ ទន្ទឹមនឹងនេះ លោកឯកអគ្គរាជទូតក៏បានគូសបញ្ជាក់អំពីការបន្តកិច្ចសហប្រតិបត្តិការរវាងហូឡង់ និងកម្ពុជា លើការបណ្ដុះបណ្ដាលអ្នកការទូត ផងដែរ។ ក្នុងឱកាសនោះដែរ សម្ដេចធិបតីក៏បានជម្រាបជូនលោកឯកអគ្គរាជទូត អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ លោកឯកអគ្គរាជទូត បានអរគុណកម្ពុជា ដែលតែងតែគាំទ្រដល់ការគោរពច្បាប់អន្តរជាតិ ព្រមទាំងសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់នាពេលកន្លងមក។ លោកបានបន្ថែមថា ហូឡង់ ក៏ដូចជាសហភាពអឺរ៉ុបគាំទ្រដល់ការគោរពច្បាប់អន្តរជាតិ និងការរក្សាសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកតាមច្បាប់៕
      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ហូឡង់ កើនឡើង ជាង ១ ប៊ីលានដុល្លារ នៅឆ្នាំ២០២៥ ហើយបនរទេសទាំងពីរ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។ ការប្ដេជ្ញានេះធ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com