ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ប្រធានសាខា «ក.ប.ប» ខេត្តបាត់ដំបង កាងឈ្មួញនាំទុរេនមកពីថៃ ពេលនេះត្រូវបណ្ដេញចេញពីក្របខណ្ឌមន្ត្រីរាជការ
ថ្ងៃទី ៖ 15-05-2026, ដោយ​​ Dara007 , 10 Views
                     
ភ្នំពេញៈ លោក គឹម ប្រុស ពីប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប» ខេត្តបាត់ដំបង កាងឈ្មួញនាំទុរេនមកពីថៃ ពេលនេះត្រូវបណ្ដេញចេញពីក្របខណ្ឌមន្ត្រីរាជការ ក្រោយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីស្នើឱ្យពិនិត្យដកមន្រ្តីកាំកុងត្រូលដែលកុហករឿងទុរេននាំចូលនេះ ដើម្បីជាសារព្រមានមន្រ្តីទាំងអស់កុំឱ្យពូកែកុហកថ្នាក់លើ និងប្រជាជន។ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្រេចបញ្ចប់តំណែង និងលុបឈ្មោះពីក្របខណ្ឌមន្ត្រីរាជការ លោក គឹម ប្រុស ពីប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប» ខេត្តបាត់ដំបង។

សម្ដេចតេជោបានមានប្រសាសន៍ទាក់ទងនឹងមន្ត្រីកាងជនខិលខូចនាំទុរេនចូលពីថៃ ដែលរដ្ឋាភិបាលគួរចាត់វិធានការ ដើម្បីព្រមានមន្ត្រីខិលខូចនោះ។ សម្តេចបានបង្ហាញនូវការហួសចិត្តចំពោះមន្ត្រីកាំកុងត្រូលខេត្តបាត់ដំបងដែលទៅប្រកាសថាទុរេននោះជាទុរេនខេត្តកំពង់ចាម ដោយសម្ដេចបានចោទជាសំណួរថា ហេតុអ្វីមន្ត្រីយើងទៅកាងជនខិលខូច ខណៈដែលជនខិលខូចបានសារភាពថា បាននាំចូលពីប្រទេសថៃ។

បញ្ហានេះមិនមែនជារឿងពហិកានោះទេ តែពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាពលរដ្ឋ។ សម្តេចបានស្នើឱ្យពិនិត្យដកមន្រ្តីកាំកុងត្រូលដែលកុហករឿងទុរេននាំចូលនេះ ដើម្បីជាសារព្រមានមន្រ្តីទាំងអស់កុំឱ្យពូកែកុហកថ្នាក់លើ និងប្រជាជន។

គួរបញ្ជាក់ថា លោក គឹម ប្រុស បានទទួលការរិះគន់យ៉ាងខ្លាំងពីមហាជន បន្ទាប់ពីលោកថ្លែងបញ្ជាក់ច្បាស់ថា ទុរេនលក់នៅផ្សារភូពុយ ជាទុរេននាំពីកំពង់ចាម និងរាជធានីភ្នំពេញ។ តែក្រោយមកមានឈ្មួញបានសារភាពថា ពួកគេលួចនាំទុរេនពីថៃ តាមខេត្តបាត់ដំបងមកលក់នៅកម្ពុជា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា ចង់ឃើញពាណិជ្ជកម្ម រវាងកម្ពុជានិងវៀតណាម ឡើងដល់ ចំនួន២០លានដុល្លារអាមេរិក នៅពេលខាងមុខតាមអ្វីដែលប្រទេសទាំងពីរបានប្តេជ្ញាជាមួយគ្នា។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com