|
លោក គន់ គីម ៖ ក្រុមការងារសាងសង់ ជម្រកបណ្ដោះអាសន្ននីមួយៗធានាពីគុណភាព និងប្រសិទ្ធភាព
ថ្ងៃទី ៖ 01-05-2026, ដោយ Dara007 , 6 Views
ព្រះវិហារៈ លោក គន់ គីម បានណែនាំដល់ក្រុមការងារសាងសង់ ជម្រកបណ្ដោះអាសន្ននីមួយៗត្រូវធានាពីគុណភាព និងប្រសិទ្ធភាព ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋភៀសសឹក ។
ក្នុងឱកាសចុះជួបប្រជាពលរដ្ឋភៀសសឹក ព្រមទាំងពិនិត្យការសាងសង់ជម្រកបណ្ដោះអាសន្នការតបណ្តាញអគ្គិសនី និងទឹកស្អាតតាមខ្នងផ្ទះដែលប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្ថិតនៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានណែនាំដល់ក្រុមការងារសាងសង់ផ្ទះដែលកំពុងបន្តសាងសង់ជម្រកបណ្ដោះអាសន្នត្រូវធ្វើយ៉ាងណាឲ្យការសាងសង់គ្រប់តាមខ្នងផ្ទះនីមួយៗធានាពីគុណភាព និងប្រសិទ្ធភាព។
ក្នុងពេលសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក លោកបានសំណូមពរបងប្អូនប្រជាពលរដ្ឋ សូមចូលរួមរៀបចំសោភ័ណផ្ទះដែលទើបបានចូលស្នាក់នៅកាលពីថ្មីៗនេះ ដោយរៀបចំសម្អាតដីជុំវិញផ្ទះ៕
|