ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចធិបតី ៖ ក្មេងទំនើបទៅបម្រើការងារសមរភូមិមុខ គឺគ្មានសិទ្ធធ្វើជាកងទ័ព និងកាន់កាំភ្លើងបាញ់នោះឡើយ
ថ្ងៃទី ៖ 01-05-2026, ដោយ​​ Dara007 , 10 Views
                     
ព្រះសីហនុៈ សម្តេចធិបតី អះអាងថា គ្មានករណីបង្កើតច្បាប់ថ្មី ដាក់ក្មេងទំនើបទៅបម្រើការងារសមរភូមិមុខនោះទេ ហើយការបញ្ជូនក្មេងទំនើបទៅសមរភូមិមុខ គឺដើម្បីជួយការងារ ចាក់លេណដ្ឋាន ឬការងារសំណង់ផ្សេងៗ ។ការអះអាងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយ មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួប អនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ និងខួបអនុស្សាវរីយ៍ លើកទី៣០ នៃជំនួយ អភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (១៩៩៦-២០២៦)នៅព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៦នេះ ក្រោយមានក្រុមវិភាគមួយចំនួនបានរិះគន់ និងមិនយល់ ហើយបែរជាបកស្រាយធ្វើឱ្យមានការភ័ណ្ឌច្រឡំនៅក្នុងសង្គម។

សម្ដេចធិបតី បានគូសឡើងវិញបន្ទាប់ពីបានណែនាំដល់ក្រសួងយុត្តិធម៌ អគ្គស្នងការនគរបាលជាតិ និងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទឱ្យសិក្សាផ្លូវច្បាប់ មិនមែនបង្កើតច្បាប់ថ្មីទេ ដើម្បីបញ្ជូនឬយកក្រុមក្មេងទំនើងដែលឃាត់ខ្លួនបានទៅបម្រើការងារនៅតាមសមរភូមិមុខ ដើម្បីជួយការងារនៅតំបន់ព្រំដែន ដូចជាការចាក់លេណដ្ឋាន ឬការងារសំណង់ផ្សេងៗ ។ សម្តេចធិបតី អះអាងថា គ្មានករណីបង្កើតច្បាប់ថ្មីដាក់ក្មេងទំនើបទៅបម្រើការងារសមរភូមិមុខនោះទេ ហើយក្មេងទំនើបទៅបម្រើការងារសមរភូមិមុខនេះ គឺគ្មានសិទ្ធធ្វើជាកងទ័ព និងកាន់កាំភ្លើងបាញ់នោះទេ។សម្តេចធិបតី គូសបញ្ជាក់ថា ការយកក្រុមក្មេងទំនើងដែលបង្កផលប៉ៈពាល់ដល់សង្គមទៅបម្រើការងារជូនប្រទេសជាតិ នូវសមរភូមិ គឺជាការអប់រំ ហើយការអប់រំនេះទៀតសោត ជាជាងការដាក់ក្នុងពន្ធធនាគារ ដែលមិនធ្វើអ្វីបម្រើប្រយោជន៍ដល់សង្គមជាតិនោះឡើយ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រុមហ៊ុន K-Worldbridge Logistics ក្រុមហ៊ុន DRSB Express Co., Ltd. និង ប្រៃសណីយ៍ កម្ពុជា ចាប់ដៃគ្នាកសាង បណ្តាញដឹកជញ្ជូនអេឡិចត្រូនិចទូទាំងប្រទេស ដើម្បីពង្រីក ការគ្របដណ្តប់ទៅដល់សេវាដឹកជញ្ជូនពីផ្ទះទៅផ្ទះ តំបន់ជនបទ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com