|
ស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម-ព្រែកប្រា» សម្រេចបាន៥០ភាគរយហើយ
ថ្ងៃទី ៖ 12-01-2026, ដោយ Dara007 , 70 Views
ភ្នំពេញៈ ក្រសួងសាធារណការ បានឱ្យដឹងថា គិតត្រឹមដើមខែមករា ឆ្នាំ២០២៦ ស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម-ព្រែកប្រា» នឹងជាស្ពានឆ្លងកាត់ទន្លេទី៨ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានប្រវែងសរុប ១ ៦៥០ម៉ែត្រ សម្រេចបាន៥០ភាគរយហើយ។
ក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ថា ការសាងសង់រួច ស្ពាននេះ ដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ និងពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ។
គម្រោងសាងសង់នេះ គឺទំហំទឹកប្រាក់ ៦០លានដុល្លារ ដែលជាកម្ចីរបស់រដ្ឋាភិបាលចិន និងសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន៕
|