|
សម្ដេចតេជោ សូមស្វាគមន៍ យុទ្ធជន ទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព
ថ្ងៃទី ៖ 31-12-2025, ដោយ Dara007 , 4 Views
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សូមស្វាគមន៍ យុទ្ធជន ទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព នៅម៉ោង១០ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រោយបែកពីក្រុមគ្រួសារអស់រយៈចំនួន១៥៥ថ្ងៃមកនេះ ។
សូមបញ្ជាក់ថា នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន វេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធិនកម្ពុជាទាំង ១៨រូប ដែលបានស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃមកហើយ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព។
|