ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
រហូតមកទល់ ថ្ងៃ២៥ ខែធ្នូ នេះ មានជនស៊ីវិលស្លូតត្រង់ខ្មែរស្លាប់ ៣០នាក់ និងរងរបួសកើនដល់៨៨នាក់ហើយ
ថ្ងៃទី ៖ 25-12-2025, ដោយ​​ Dara007 , 3 Views
                     
ភ្នំពេញៈ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់ថា រហូតមកទល់ម៉ោងនេះ (២៥ ខែធ្នូ ឆ្នាំ២០២៥) មានជនស៊ីវិលស្លូតត្រង់ខ្មែរបានស្លាប់ចំនួន៣០នាក់ និងរងរបួសកើនដល់៨៨នាក់ហើយ ក្នុងនោះមានស្ត្រី កុមារ និងមនុស្សចាស់។ ចំណែកប្រជាពលរដ្ឋភៀសសឹកចេញពីផ្ទះសម្បែងបានកើនដល់ជាង៦៣ម៉ឺននាក់។ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនដូចជា ផ្ទះសម្បែង ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ផ្សារ អគារអាជីវកម្មឯកជន វត្តអារាម រូបបដិមាព្រះវិណ្ណុ រហូតដល់ប្រាសាទបុរាណដែលជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់មនុស្សជាតិ បានរងការបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃពីការទម្លាក់គ្រាប់បែករបស់ទាហានឈ្លានពានថៃ។

លោកបានបន្ដថា នេះគឺជាតុល្យការដ៏ធ្ងន់ធ្ងរបំផុតមកលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលបណ្តាលមកពីសង្គ្រាមឈ្លានពានយ៉ាងកម្រោលរយៈពេល ១៩ ថ្ងៃរបស់ទាហានថៃ មកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា ដោយរាប់ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ មក។ កងទ័ពឈ្លានពានថៃ បានទម្លាក់គ្រាប់បែកលើទីតាំងស៊ីវិលដោយមិនរើសមុខ មិនរើសទីកន្លែង ដែលធ្វើឱ្យជនស៊ីវិលស្លូតត្រង់កម្ពុជារងគ្រោះជាច្រើននិងបន្តកើនឡើងជាលំដាប់ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក៏បានរងការបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃ។ ទន្ទឹមនឹងសង្គ្រាមប្រដាប់អាវុធដ៏សាហាវព្រៃផ្សៃមកលើប្រទេសកម្ពុជា និងពលរដ្ឋស្លូតត្រង់ខ្មែរ មេដឹកនាំថៃក៏បានប្រើប្រាស់សង្គ្រាមចិត្តសាស្ត្រតាមរយៈការប្រើប្រាស់បណ្តាញសារព័ត៌មានផ្លូវការ និងមិនផ្លូវការនានាឱ្យផ្សព្វផ្សាយព័ត៌មានមិនពិត ប្រឌិត បំផ្លើសបំភ្លៃ ក្នុងគោលដៅភូតកុហកប្រជាពលរដ្ឋរបស់ខ្លួនដើម្បីទាក់ទាញប្រជាប្រិយភាពនយោបាយផង និងវាយបំបាក់ទឹកចិត្តប្រជាពលរដ្ឋខ្មែរ និងបំបែកកម្លាំងសាមគ្គីរវាងប្រជាពលរដ្ឋខ្មែរនិងថ្នាក់ដឹកនាំរបស់ខ្លួនផង។ ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរមិនបានធ្លាក់ចូលក្នុងអន្ទាក់នៃសង្គ្រាមចិត្តសាស្ត្រនេះទេ។

ផ្ទុយទៅវិញ ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរឹតតែកៀកស្មាគ្នាកាន់តែរឹងមាំដើម្បីការពារទឹកដី ការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិខ្មែរ។ នេះគឺជា «ខឿនការពារជាតិ» យ៉ាងរឹងមាំ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមកោតសរសើរប្រកបដោយមោទនភាពយ៉ាងក្រៃលែងចំពោះកម្លាំងមហាសាមគ្គីរបស់ប្រជាជាតិខ្មែរ និងស្ញប់ស្ញែងចំពោះវីរកងទ័ពនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលតស៊ូយ៉ាងស្វិតស្វាញ ក្រាញននៀល ប្រឆាំងសត្រូវឈ្លានពានដើម្បីការពារបូរណភាពទឹកដី ដោយផ្តល់ទំនុកចិត្តទាំងស្រុងលើរាជរដ្ឋាភិបាលនិងជាពិសេសលើថ្នាក់ដឹកនាំរបស់យើង។

សូមជនរួមជាតិបន្តថែរក្សានិងពង្រឹងស្មារតីសាមគ្គីភាពនេះឱ្យបានគង់វង្សជានិច្ច ពីព្រោះនេះ គឺជាកម្លាំងស្នូលដ៏រឹងមាំរបស់ជាតិខ្មែរដើម្បីការពារបូរណភាពទឹកដីប្រឆាំងជាមួយសត្រូវឈ្លានពាន។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការវាយប្រហារយ៉ាងសាហាវព្រៃផ្សៃ និងអមនុស្សធម៌របស់កងទ័ពឈ្លានពានថៃមកលើជនស៊ីវិលស្លូតត្រង់និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា និងសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធទៅលើប្រទេសថៃឱ្យបញ្ឈប់ការប្រព្រឹត្តបទឧក្រិដ្ឋកម្ម បំពានច្បាប់អន្តរជាតិ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ខ្លួនជាបន្ទាន់ និងបង្ខំឱ្យប្រទេសនេះងាកមករកដំណោះស្រាយដោយសន្តិវិធីវិញជាចាំបាច់។

សូមបញ្ជាក់ជូនថា សន្តិភាព គឺជាអាទិភាពខ្ពស់បំផុតដែលរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរចង់បាន។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញារក្សាជំហរម៉ឺងម៉ាត់ ដាច់ខាតក្នុងការការពារដែនអធិបតេយ្យភាព បូរណភាពទឹកដីរបស់ខ្លួនតាមរយៈការប្រើសិទ្ធិការពារខ្លួនស្របតាមច្បាប់អន្តរជាតិប្រឆាំងតបតជាមួយសត្រូវឈ្លានពានទឹកដី៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានប្រកាសថា រដូវត្រីប្រហុកបានមកដល់ហើយ អ្នកដែលមានបំណងទិញត្រីធ្វើប្រហុក ផ្អក សូមរួសរាន់ទៅទិញចាប់ពីថ្ងៃទី២៥ ខែធ្នូតទៅ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com