|
ម៉ោង១២នេះ ទាហានឈ្លានពានសៀមបន្ដបាញ់ផ្លោង សមរភូមិព្រះវិហារ បន្ទាយមានជ័យ និងឧត្តរមានជ័យ
ថ្ងៃទី ៖ 25-12-2025, ដោយ Dara007 , 6 Views
ព្រំដែនៈ គិតត្រឹមវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិប្រាសាទព្រះវិហារ ភ្នំខ្មោច វាលឥន្ទ្រីយ៍ ទាហានឈ្លានពានសៀមនៅតែបន្ដបាញ់ផ្លោងចូលដែនអធិបតេយ្យ កម្ពុជាយ៉ាងខ្លាំងដដែល។
ដោយឡែក ទិសបន្ទាយមានជ័យ មានភូមិជោគជ័យ ភូមិព្រៃចាន់ ភូមិសាស្ដ្រស្រុកថ្មពួក ស្រុកស្វាយចេក និងទិសឧត្តរមានជ័យ ទាហានឈ្លានពានសៀមក៏បន្ដបាញ់ផ្លោងចូល។
សម្រាប់ទិសថ្មដា ខេត្តពោធិ៍សាត់វិញ មានសភាពស្ងប់ស្ងាត់ទាំងពីព្រឹក៕
|