|
ទាហានឈ្លានពានសៀម បើកការបាញ់ប្រហារសមរភូមិបឹងត្រកួន ជោគជ័យ និងព្រៃចាន់ យ៉ាងសន្ធប់តាំងពីព្រឹក រហូតដល់មកដល់រសៀលនេះ នៅតែកម្ពុជាគ្រប់គ្រងយ៉ាងរឹងមាំ
ថ្ងៃទី ៖ 22-12-2025, ដោយ Dara007 , 3 Views
ព្រំដែនៈ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិនៅបឹងត្រកួន ភូមិជោគជ័យ និងព្រៃចាន់ កងកម្លាំងរបស់កម្ពុជា បានឈរជើង និងគ្រប់គ្រងទីតាំងរបស់ខ្លួនបានយ៉ាងរឹងមាំ បើទោះបីជាទាហានឈ្លានពានសៀម បានបើកការវាយលុយ និងបាញ់ផ្លោងយ៉ាងសន្ធប់ខ្លាំងតាំងពីព្រឹក រហូតមកដល់ម៉ោង៣រសៀលនេះ។
ទាហានឈ្លានពានសៀម បើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា តាំងពីព្រឹកថ្ងៃទី២២ ខែធ្នូ យ៉ាងគគុក ដោយពួកគេ បាញ់ផ្លោងយ៉ាងសន្ធាប់ខ្លាំង ជាមួយការបុកកម្លាំងថ្មើរជើង។ កងកម្លាំងរបស់យើងបានវាយទប់ទល់ ជាមួយការបាញ់ តបតទៅវិញយ៉ាងចាស់ដៃ និងខ្លាំងក្លាបំផុត៕
|