|
អាជ្ញាធរមីន ថ្កោលទោសយ៉ាងខ្លាំងក្លាយោធាថៃប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម ផ្សែងពុល និងយុទ្ធភណ្ឌគ្រឿងផ្ទុះផ្សេងៗ លើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
ថ្ងៃទី ៖ 20-12-2025, ដោយ Dara007 , 5 Views
ភ្នំពេញៈ អាជ្ញាធរមីន សូមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះអំពើឈ្លានពានយ៉ាងធ្ងន់ធ្ងររបស់យោធាថៃ មកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ដោយថៃប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម ផ្សែងពុល និងយុទ្ធភណ្ឌគ្រឿងផ្ទុះផ្សេងៗ ដែលបានបង្កគ្រោះថ្នាក់ បំផ្លាញបេតិកភណ្ឌពិភពលោក ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ វត្តអារាម ប្រាសាទបុរាណ លំនៅដ្ឋាន និងធ្វើឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ។
|