|
យោធាថៃបន្ដបាញ់សង្គ្រប់ខ្លាំងនៅបឹងត្រកួន និងភូមិជោគជ័យ យប់នេះ
ថ្ងៃទី ៖ 11-12-2025, ដោយ Dara007 , 43 Views
ព្រំដែនៈ នៅវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ កម្លាំងយោធាថៃកំពុងបាញ់សង្គ្រប់ខ្លាំង និងផ្លោងគ្រាប់ចូលច្រកបឹងត្រកួន និងភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ ក្រោយកម្លាំងកម្ពុជាបំបែកសំបុកឈរជើង បំផ្លាញមហិច្ឆតាឈ្លានពានរបស់ពួកគេ។
កម្លាំងជួរមុខរបស់កម្ពុជានៅតែម្ចាស់ការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិពីការំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃ៕
|