ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សហគមន៍​ខ្មែរ​ នៅ​​ជប៉ុន​ ​ថ្កោលទោសថៃបើកការបាញ់ប្រហារឈ្លានពានកម្ពុជា​
ថ្ងៃទី ៖ 11-12-2025, ដោយ​​ Dara007 , 64 Views
                     
ជប៉ុនៈ កាលពីថ្ងៃទី១០​ ខែធ្នូ ឆ្នាំ២០២៥នេះ សហគមន៍ខ្មែរ ពលករ និងនិស្សិតខ្មែរ​នៅប្រទេសជប៉ុន បានប្រមូលផ្តុំគ្នា ដើម្បី​សម្តែងមតិថ្កោលទោស​យ៉ាងដាច់​អហង្ការ​បំផុត​ចំពោះ​ទង្វើ​អមនុស្សធម៌​ដ៏​សាហាវ​ឃោរឃៅ​យង់ឃ្នង​របស់​យោធា​ថៃ ដែល​បាន​បើក​ការ​វាយប្រហារគ្មានរើសគោលដៅដោយប្រើប្រាស់អាវុធគ្រប់ធុនក្នុងការឈ្លានពាន និងទន្ទ្រានចូលដែនអធិបតេយ្យភាព​របស់កម្ពុជាសាជាថ្មីម្តងទៀត ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។

សហគមន៍​ខ្មែរ​ នៅ​​ជប៉ុន​ ​ថ្កោលទោសថៃបើកការបាញ់ប្រហារឈ្លានពានកម្ពុជា​ ជប៉ុនៈ កាលពីថ្ងៃទី១០​ ខែធ្នូ ឆ្នាំ២០២៥នេះ សហគមន៍ខ្មែរ ពលករ និងនិស្សិតខ្មែរ​នៅប្រទេសជប៉ុន បានប្រមូលផ្តុំគ្នា ដើម្បី​សម្តែងមតិថ្កោលទោស​យ៉ាងដាច់​អហង្ការ​បំផុត​ចំពោះ​ទង្វើ​អមនុស្សធម៌​ដ៏​សាហាវ​ឃោរឃៅ​យង់ឃ្នង​របស់​យោធា​ថៃ ដែល​បាន​បើក​ការ​វាយប្រហារគ្មានរើសគោលដៅដោយប្រើប្រាស់អាវុធគ្រប់ធុនក្នុងការឈ្លានពាន និងទន្ទ្រានចូលដែនអធិបតេយ្យភាព​របស់កម្ពុជាសាជាថ្មីម្តងទៀត ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។

អ្នកចូលរួមទាំងអស់ បានប្រមូលផ្តុំគ្នា នៅកណ្តាល​ទីក្រុងតូក្យូ និងខេត្តអូសាកា ដោយស្រែកបន្លឺពាក្យស្លោក និង​កាន់​បដា​ដែល​បង្ហាញ​ពី​ការ​គាំទ្រ​ពេញ​ទំហឹង​ចំពោះ រាជរដ្ឋាភិបាលកម្ពុជា និងថ្កោលទោស ចំពោះ​អំពើ​រំលោភ​បំពាន​យ៉ាងសាហាវព្រៃផ្សៃ​បំផុត​របស់​យោធា​ថៃ​មក​លើ​ដែនអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា និង​ការ​រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់យ៉ាងច្រើន។

ក្នុងនោះដែរក៏បានទាមទារ​ឱ្យ​យោធាថៃ​បញ្ឈប់ជាបន្ទាន់​នូវ​ទង្វើដ៏គឃ្លើនឈ្លានពានទាំងកំរោល និងអំពើយង់ឃ្នងទាំងអស់នេះ ហើយ​ងាក​មក​គោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមាន លោក Donald Trump ប្រធានាធិបតីអាម៉េរិក និងលោក Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ធ្វើជាសាក្សី និងគោរពគោលការណ៍សិទ្ធិមនុស្ស ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិជាធរមាន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រឡងប្រជែងជ្រើសរើសនិស្សិត និង សិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់ បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល និងថ្នាក់វិញ្ញាបនប ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com