ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ណែនាំឱ្យមូលដ្ឋានក្រុងស្រុកទាំង៩ ថែរក្សាសុខភាពទាំងការហូបចុក និងដំណេក
ថ្ងៃទី ៖ 05-12-2025, ដោយ​​ Dara007 , 34 Views
                     
កំពង់ស្ពឺៈ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ណែនាំឱ្យមូលដ្ឋានក្រុងស្រុកទាំង៩ ថែរក្សាសុខភាពទាំងការហូបចុក និងដំណេក ស្របពេលអាកាសធាតុនាពេលបច្ចុប្បន្នចុះត្រជាក់។

ក្នុងពិធីចែកនូវសម្ភារៈដំណេក មានដូចជា (ពូក ស្រោមពូក ខ្នើយ ស្រោមខ្នើយ ភួយដណ្ដប់ ) ដល់នាយទាហាន នាយទាហានរងតាមបណ្តាក្រុង-ស្រុកទាំង០៩ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានលើកឡើងថា ដោយមើលឃើញពីអាកាសធាតុនាពេលបច្ចុប្បន្នចុះត្រជាក់ ជាពិសេស នាយទាហាន នាយទាហានរង ទាំងអស់ជាបរវល់ក្នុងការបំពេញការងារប្រចាំថ្ងៃជូនអង្គភាព និងមានការហត់នឿយខ្លាំង ក្រោយពីពីការហត់នឿយ កាសម្រាក់(ដំណេក)ជាកត្តាសំខាន់ ក្នុងការកសាងថាមពលឡើងវិញ ។

លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានលើកឡើងប្រាប់ដល់ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុកថា សព្វថ្ងៃនេះយើងជាមេបញ្ជាការ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះការរស់នៅ ហូបចុក និងដំណេក ព្រោះចំនុចទាំងអស់នេះវាពាក់ពន្ធ័ទៅនិង ប្រសិទ្ធភាពការការងារ ដូចពាក្យចាស់ពោលថា "ធ្វើស្រែនិងទឹក ធ្វើសឹកនិងបាយ" ការសម្រាកឬដំណេកជាចំនុចដែលត្រូវយកចិត្តទុកដាក់ជាអត្ថិភាព ។

លោកឧត្តមសេនីយ៍ មេបញ្ជាការ បានបញ្ជាក់ថា ពាក្យចាស់ពោលថាថ្នាក់ដឹកនាំ ឬមេបញ្ជាការ ប្រៀបបានជាឪពុកម្តាយ ដោយយោងតាមសកម្មភាពជាក់ស្តែង របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ស្តែងឲ្យឃើញពីការគិតគូ និងយកចិត្តទុកដាក់ខ្ពស់បំផុតបំផុត ប្រកបដោយការទទួលខុសត្រូវ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ អ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងថា សិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជាត្រូវបានលើកកម្ពស់និងធានាដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តិ ខណៈ អ្នកសារព័ត៌មានចំនួនជាង ៨៦% មានសេរីភាពពេញលេញ មានសុវត្ថិភាព គ្មានការយាយី និងធ្វើការក ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com