ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
មន្ទីរសាធារណការខេត្តពោធិ៍សាត់ បន្តជួសជុលស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៥៥ ដែលរងប៉ះពាល់ដោយទឹកភ្លៀង
ថ្ងៃទី ៖ 12-11-2025, ដោយ​​ Dara007 , 11 Views
                     
កោះកុងៈ ក្រុមមការងារបច្ចេកទេស និងការដ្ឋាន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បន្តសកម្មភាពជួសជុល ស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៥៥(ចំណុចអន្ទង់អាំង) PK141+300 ដែលរងប៉ះពាល់ដោយទឹកភ្លៀងហូរច្រោះ ធ្លាក់ភក់ ដើមឈើ និងថ្មលើតួផ្លូវ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សកម្មភាពជួសជុល និងស្តារឡើងវិញសម្រេចវឌ្ឍនភាពប្រមាណ៩០%ហើយ រួមមាន៖ សកម្មភាពជួសជុលផ្លូវដោយក្រាលកៅស៊ូDBSTដែលខូចខាត, ជើងទេរ,ជួសជុលសំណង់ប្រឡាយ និងស្តារដីភក់ ដុំថ្ម ដើមឈើចេញពីលូ ប្រឡាយជាដើម។

ស្ថានភាពចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋលើផ្លុវជាតិលេខ៥៥ មានសភាពធម្មតា ខណៈដែលទឹកភ្លៀងបានថមថយ បង្កលក្ខណៈងាយស្រួលដល់ដំណើរការការដ្ឋានស្ថាបនា និងជួសជុល។

លោកសូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ដោយត្រូវបើកបរក្នុងល្បឿនមួយដែលអាចគ្រប់គ្រងបាន ស្តាប់តាមការណែនាំរបស់ក្រុមការងារការដ្ឋាន និងសូមមេត្តាយោគយល់ដល់ដំណើរការការដ្ឋានរំខានដល់ការធ្វើដំណើររបស់បងប្អូន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សមាគម ជប៉ុន-កម្ពុជា បន្តអនុវត្តផែនការធុរកិច្ចក្នុងវិស័យ សំខាន់ៗ ដើម្បីរួមចំណែកក្នុងការជំរុញការរីកចម្រើនផ្នែកធុរកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com