|
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បញ្ជាដល់នាយទាហាន នាយទាហានរងទាំងអស់គោរពវិន័យអង្គភាពឲ្យបានខ្ជាប់ខ្ជន
ថ្ងៃទី ៖ 11-11-2025, ដោយ Dara007 , 38 Views
កំពង់ស្ពឺៈ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បញ្ជាដល់នាយទាហាន នាយទាហានរងទាំងអស់គោរពវិន័យអង្គភាពឲ្យបានខ្ជាប់ខ្ជន ដើម្បីធានាប្រសិទ្ធភាពការងារនៅក្នុងអង្គភាព។
ក្នុងពិធីជួបសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង កងអនុសេនាធំចល័ត កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងគោលបំណងដើម្បីសួរសុខទុក្ខ និងស្តាប់នូវសំណើរសំណូមពរផ្សេងៗរបស់ នាយទាហាន នាយទាហានរង ក្រែងមានជួបការលំបាកក្នុងពេលកន្លងមក ស្ថិតនៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាដល់ នាយទាហាន នាយទាហានរងទាំងអស់ ត្រូវគោរពវិន័យអង្គភាពឲ្យបានខ្ជាប់ខ្ជន ស្លៀកពាក់ឯកសណ្ឋានត្រូវត្រួតពិនិត្យឲ្យបានត្រឹមត្រូវមុននឹងចេញក្រៅបំពេញការងារ ត្រូវយកចិត្តទុកដាក់នូវរាល់ការងារទាំងឡាយណាដែលថ្នាក់លើប្រគល់ជូន ត្រូវចេះស្រលាញ់គ្នា ចេះយោគយល់អព្យាស្រ័យគ្នា សំខាន់គឺត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អថែមទៀតផង។
ជាចុងក្រោយនៅពេលបានទទួលនូវការសំណូមពរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានដោះស្រាយទៅតាមសំណើរបស់ នាយទាហាន នាយទាហានរង ដែលបានសំណូមពរផងដែរ ៕
|