|
កម្ពុជាព្រួយបារម្ភយ៉ាងខ្លាំង ចំពោះថៃផ្អាកការអនុវត្តសេចក្តីថ្លែងការណ៍រួម រវាងនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ
ថ្ងៃទី ៖ 11-11-2025, ដោយ Dara007 , 34 Views
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដកស្រង់សំដីរបស់ថ្នាក់ដឹកនាំថៃ ដែលបង្ហាញថា ថៃបានផ្អាកការអនុវត្តសេចក្តីថ្លែងការណ៍រួម រវាងនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ដែលត្រូវបានចុះហត្ថលេខា ដោយមានវត្តមានរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន ធ្វើជាសាក្សី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
|