ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក នួន ផារ័ត្ន «ខ្ញុំចង់ឱ្យទាហានថៃរាយមីនថ្មី នៅតាមបន្ទាត់ព្រំដែនរបស់ខ្លួន»
ថ្ងៃទី ៖ 12-11-2025, ដោយ​​ admin , 39 Views
                     
តាមរយៈសំណេរនៅលើបណ្ដាញសង្គម ព្រឹកថ្ងៃពុធ ទី១២ ខែវិចិ្ឆកា លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកឡើងថា ក្បាច់ដែលទាហានថៃជាន់មីនដាច់ជើងនេះ ជាក្បាច់ដែលបានប្រើប្រាស់ច្រើនដងហើយ។ តើត្រូវប្រើប្រាស់ប៉ុន្មានដងទៀតទៅ ទើបអស់ចិត្ត? វាខុសពីអ្វីដែលជាកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ! ។

លោក នួន ផារ័ត្ន «ខ្ញុំចង់ឱ្យទាហានថៃរាយមីនថ្មី នៅតាមបន្ទាត់ព្រំដែនរបស់ខ្លួន នៅក្នុងទឹកដីរបស់ខ្លួន នៅតាមទីតាំងដែលខ្លួនឈរជើង ដោយចាត់ទុកថាមិនរំលោភលើអនុសញ្ញាទីក្រុង Ottawa នោះទេ ដើម្បីការពារទឹកដីខ្លួន ។ ហើយយើងចាំមើលថាតើ មានទាហានកម្ពុជាណា ដែលទៅជាន់មីនដាច់ជើងដូចទាហានថៃដែរឬទេ»?

លោក នួន ផារ័ត្ន បានដាក់ជាចំណោទថា ហេតុអ្វី? ពីព្រោះចាប់តាំងពីមានបទឈប់បាញ់ កម្ពុជាមិនបានចល័តទ័ពផ្តេសផ្តាស រក្សាបាននូវវិន័យ និងទីតាំងឈរជើងរបស់ខ្លួន ផ្ទុយមកវិញ ទាហានថៃទេតើ ដែលតែងតែរុលចូល ដើរចុះដើរឡើងខុសពីតម្រាយផ្លូវចាស់ ជាន់មីនចាស់បណ្តាលឱ្យដាច់ជើងដោយខ្លួនឯង រួចទម្លាក់បន្ទុកនេះមកលើកម្ពុជា ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សមាគម ជប៉ុន-កម្ពុជា បន្តអនុវត្តផែនការធុរកិច្ចក្នុងវិស័យ សំខាន់ៗ ដើម្បីរួមចំណែកក្នុងការជំរុញការរីកចម្រើនផ្នែកធុរកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com