ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
តំបន់ទេសចរខេត្តបាត់ដំបង ភ្ញៀវទាក់ទាញទេសចរលំហែកំសាន្តនានាពិធីបុណ្យអុំទូកយ៉ាងច្រើន
ថ្ងៃទី ៖ 05-11-2025, ដោយ​​ Dara007 , 8 Views
                     
បាត់ដំបងៈ តំបន់ទេសចរខេត្តបាត់ដំបង ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ បានកក់ទីតាំងស្នាក់នៅតាមរីសត និងកន្លែងកំសាន្តផ្សេងៗស្ទើរពេញអស់ ក្នុងឱកាស ព្រះរាជ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី០៦ខែវិច្ឆិកា ឆ្នាំ២០២៥។

លោក ហម អរុណ អនុប្រធានមន្ទីរទេសរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថានៅគោលដៅទេសចរណ៍នានា ដូចជា តាមរីសត សណ្ឋាគារ មួយចំនួនធំ និងនៅតំបន់ស្រុកសំឡូតជាដើម មានភ្ញៀវទេសចរជាតិ អន្តរជាតិបានកក់ ស្ទើរពេញអស់ទៅហើយ សម្រាប់ថ្ងៃបុណ្យអុំទូកឆ្នាំនេះ ។ លោកបន្ថែមថា ក្នុងអំឡុងពេលផុតរដូវភ្លៀង ចូលដល់រដូវត្រជាក់នេះ តាមរមនីយដ្ឋានធម្មជាតិនានា មានសម្រស់ ធម្មជាតិស្រស់បំព្រង គួរជាទីគយគន់ និងទាក់ទាញ ភ្ញៀវអាចស្នាក់នៅ ដកស្រង់បទពិសោធន៍ សម្រាប់ដំណើរកំសាន្ត របស់ពួកគេ ក្នុងរដូវនេះ ។

លោកបញ្ជាក់ថា ក្នុងឱកាសព្រះរាជ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នេះ ថ្វីត្បិត ខេត្តបាត់ដំបងមិនមានរៀបចំព្រឹត្តិការផ្លូវការ ក៏ពិតមែនតែនៅតាមទីប្រជុំជន មានរៀបចំភ្លើងបំភ្លឺ និងតាមទីវត្ត អារាមនានា ដូចជាវត្តឯកភ្នំមានការរៀបចំពិធីដាល់អំបុកជាដើម ។

ចំណែកនៅតាមផ្លូវលេខពីរក្រុងបាត់ដំបងអង្គការហ្វាពន្លឺសិល្បៈបានរៀបចំកម្មវិធីសិល្បៈរយៈពេល៥យប់ ចាប់ពីយប់ ថ្ងៃទី០៣ដល់យប់ថ្ងៃទី៧ខែវិច្ឆិកា មានកម្មវិធី ដូចជាការប្រគុំតន្រ្តី ការរាំកំសាន្តជាមួយ DJ ការសម្តែងសៀក ការប្រឡងចំរៀង ការគូរគំនូរ និងដង្ហែក្បួនជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកំសាន្ត។

មន្រ្តីមន្ទីរទេសចរណ៍ខាងលើបានកត់សំគាល់ថា ក្នុងអំឡុងពេលនេះនៅក្រុងបាត់ដំបង មានកំណើនភ្ញៀវអ៊ឺរ៉ុបមកច្រើន ដោយពួកគាត់ មកទស្សនា សិល្បៈអង្គការហ្វារផង និងដើរលេងកំសាន្តផង ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ពិសេសអំឡុង ពេលផុតរដូវភ្លៀង ចូលរដូវរំហើយនេះ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
បាត់ដំបងៈ តំបន់ទេសចរខេត្តបាត់ដំបង ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ បានកក់ទីតាំងស្នាក់នៅតាមរីសត និងកន្លែងកំសាន្តផ្សេងៗស្ទើរពេញអស់ ក្នុងឱកាស ព្រះរាជ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com