ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
មន្ទីរសុខាភិបាល សាលារៀន វត្តអារាម សាលាឃុំ-សង្កាត់នៅទូទាំងខេត្តកែប នឹងមានភាពស្អាត អនាម័យ សោភ័ណភាពល្អ និងមានបរិស្ថានល្អ
ថ្ងៃទី ៖ 03-11-2025, ដោយ​​ Dara007 , 13 Views
                     
កែបៈ មន្ទីរសុខាភិបាល សាលារៀន វត្តអារាម សាលាឃុំ-សង្កាត់នៅទូទាំងខេត្តកែប នឹងមានភាពស្អាត អនាម័យ សោភ័ណភាពល្អ និងមានបរិស្ថានល្អ ដើម្បីបង្កើនភាពស្អាត និងអនាម័យ កាន់តែទាក់ទាញទេសចរណ៍មកទស្សនាខេត្តកែប ។

ថ្លែងក្នុងប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២៥ ក្រោមយុទ្ធនាការ «សម្អាតអនាម័យបរិស្ថាន និងចែកធុងសំរាម» ជូនដល់មូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាម ព្រមទាំងសាលាឃុំ-សង្កាត់នៅទូទាំងខេត្តកែប ចំនួន ១៥៤ធុង នៅខេត្តកែប ដើម្បីកម្ពុជាស្អាត មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ ក្រសួងបរិស្ថានបានបន្តផ្តល់ជូនធុងសំរាមចំនួន ១៥៤ធុង ទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាម ព្រមទាំងសាលាឃុំ-សង្កាត់នៅទូទាំងខេត្តកែប លោក សាបូ អូហ្សាណូ បានថ្លែងថា ក្រសួងបរិស្ថានបានចែកជូនធុងសំរាម ចំនួន ៣ធុងសំរាមដល់គ្រប់សាលារៀន មណ្ឌលសុខភាព និងវត្តអារាម ហើយការផ្តល់ធុងសំរាមនេះ គឺជាកិច្ចការសំខាន់ដែលអាចអប់រំប្រជាពលរដ្ឋឱ្យចេះទុកដាក់ និងញែកសំរាមតាមប្រភេទសំរាម ក៏ដូចជាជួយផ្តល់លទ្ធភាពឱ្យគ្រួសារដែលពុំមានលទ្ធភាពរកធុងសំរាមបាន អាចកាន់នាំយកសំរាមមកដាក់ក្នុងធុងតាមសាលារៀន មណ្ឌលសុខភាព និងវត្តអារាមបាន ដោយពុំចាំបាច់ចំណាយលើការប្រមូលសំរាមឡើយ និងម្យ៉ាងទៀត ក៏ជាការប្រមូលផ្តុំសំរាមដែលមានតម្លៃសេដ្ឋកិច្ចអាចលក់បាន ហើយជួយកាត់បន្ថយបរិមាណសំរាមយកទៅទុកដាក់នៅទីលាន និងផលប៉ះពាល់ដល់ប្រភពទឹក ព្រមទាំងសមុទ្រដ៏ស្រស់ស្អាតសម្រាប់ភ្ញៀវទេសចរណ៍មកកម្សាន្តផងដែរ។

លោកបញ្ជាក់ថា ការប្រារព្ធទិវានេះក្នុងគោលបំណងបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋឱ្យចេះស្រលាញ់ ថែរក្សាបរិស្ថាន និងជាពិសេសធ្វើការសម្អាតអនាម័យបរិស្ថានចេញពីបុគ្គលម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវ ក្នុងការទុកដាក់សំណល់ដោយមិនបោះចោលពាសវាលពាសកាលនៅតាមទីសាធារណៈ ជាហេតុធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងសំដៅរួមចំណែកបញ្ជ្រាប បំផុសផ្នត់គំនិតសាធារណជនគ្រប់ស្រទាប់វណ្ណៈ ក្នុងការចូលរួមប្រតិបត្តិ ភាពស្អាត បៃតង និងចីរភាព ដោយការសម្អាតអនាម័យបរិស្ថានតាមលំនៅឋាន ទីសាធារណៈ ដោយទុកដាក់សំរាមក្នុងធុងឱ្យបានត្រឹមត្រូវ និងដាំដើមឈើដើម្បីភាពបៃតងស្រស់ប្រកបដាយផាសុខភាព។

ក្នុងឱកាសនោះ រដ្ឋបាលខេត្តកែប បានថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំក្រសួងបរិស្ថាន ដែលបានប្រគល់សម្ភារគ្រប់គ្រងសំរាម សំណល់រឹង រួមមានធុងសំរាមក្នុងឱកាសទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា នាឆ្នាំនេះ ជូនដល់សាលារៀន វត្តអារាម មន្ទីរពេទ្យ មណ្ឌលសុខភាព ព្រមទាំងសាលាឃុំ-សង្កាត់ទូទាំងខេត្តកែប ដើម្បីបង្កើនភាពស្អាត និងអនាម័យ កាន់តែទាក់ទាញទេសចរណ៍មកទស្សនាខេត្តកែប ព្រមទាំងការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលជាផ្នែកមួយនៃការផ្លាស់ប្ដូរទម្លាប់ និងការយល់ដឹងរបស់ប្រជាពលរដ្ឋអំពី ភាពស្អាត សុខភាព និងការរស់នៅប្រកបដោយអនាម័យ ការរក្សាទីក្រុង ឬ ភូមិឋានឱ្យស្អាត គឺជាការរួមចំណែករបស់មនុស្សគ្រប់រូប។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀត ក្នុងការរៀបចំឱ្យផ្ទះយើងមានភាពស្អាត និងជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀត បន្តសម្អាតតាមលំនៅឋានរៀងៗខ្លួន ដើម្បីជំរុញឱ្យកម្ពុជា ដែលជាផ្ទះរបស់យើងស្អាត ប្រជាពលរដ្ឋមានសុខភាពល្អ មានបរិស្ថានស្អាត និងការស់នៅប្រកបដោយចីរភាព។ ការបង្កើនភាពស្អាតរបស់ប្រជាពលរដ្ឋនៅតាមផ្ទះ សម្អាតអនាម័យតាមកន្លែងការងារ និងមូលដ្ឋាននានា ជួយបង្កើនសោភ័ណភាព មានអនាម័យ ទាក់ទាញទេសចរណ៍ និងធ្វើឱ្យមានសុខភាពល្អ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កែបៈ មន្ទីរសុខាភិបាល សាលារៀន វត្តអារាម សាលាឃុំ-សង្កាត់នៅទូទាំងខេត្តកែប នឹងមានភាពស្អាត អនាម័យ សោភ័ណភាពល្អ និងមានបរិស្ថានល្អ ដើម្បីបង្កើនភាពស្អាត និងអនាម័យ កាន់តែទាក់ទាញទេសចរណ៍មកទស្សនាខេត្តកែប ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com