ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក៖ កម្ពុជាចូលរួមចំណែកដ៏សកម្ម ក្នុងតំបន់ ក្នុងគោលដៅការការពារបម្រែបម្រួលអាកាសធាតុ និងការជំរុញឲ្យមានភាពបៃតងនៅលើពិភពលោក
ថ្ងៃទី ៖ 31-10-2025, ដោយ​​ Dara007 , 45 Views
                     
ភ្នំពេញៈ ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ថ្លែងថា កម្ពុជាចូលរួមចំណែកដ៏សកម្ម ក្នុងតំបន់ ក្នុងគោលដៅការការពារបម្រែបម្រួលអាកាសធាតុ និងការជំរុញឲ្យមានភាពបៃតងនៅលើពិភពលោក ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការបម្រែបម្រួលអាកាសធាតុរបស់ពិភពលោក។

ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាទអនុញ្ញាតឱ្យ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនោះ លោក តាន់ ស្រ៊ី ម៉ៃឃល យ៉ាវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានចែករំលែក ដោយការចែករំលែកនេះ គឺពិតជាមានសារៈសំខាន់ ដែលអាចធ្វើឲ្យក្រុមអ្នកស្រាវជ្រាវរបស់លោកយកទៅដាក់ក្នុងផែនការស្រាវជ្រាវ និងជាគំនិតយោបល់បន្ថែម ដើម្បីឲ្យក្រុមស្រាវជ្រាវរបស់លោកយកទៅបង្ហាញទៅដល់វេទិកាសាធារណៈផ្សេងៗ។

លោកក៏បានកោតសរសើរចំពោះភាពរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា តាំងពីការដឹកនាំរបស់សម្ដេចតេជោ រហូតមកដល់ការដឹកនាំរបស់សម្ដេចធិបតីជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ននេះ។

លោកបានលើកឡើងថា កម្ពុជាបានចូលរួមចំណែកដ៏សកម្ម ទាំងការចូលរួមចំណែកក្នុងតំបន់ ក្នុងគោលដៅការការពារបម្រែបម្រួលអាកាសធាតុ និងការជំរុញឲ្យមានភាពបៃតងនៅលើពិភពលោក។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការចាប់អារម្មណ៍ ទាក់ទងទៅនឹងតួនាទីរបស់ KSI ក្នុងការចូលរួមចំណែក និងផ្ដល់ជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ក្នុងតំបន់ផងទាក់ទងទៅនឹងបរិស្ថាន។

សម្ដេចតេជោបានរំលេច និងចែករំលែកអំពីទស្សនវិស័យទាក់ទងទៅនឹងការគ្រប់គ្រងប្រទេសកម្ពុជា ក៏ដូចជាការធ្វើយ៉ាងណាចូលរួមចំណែកក្នុងវិស័យការពារបរិស្ថាននៅក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងសកលលោក។

សម្ដេចតេជោបានលើកជាឧទាហរណ៍ នាពេលកន្លងមកក៏ដូចជាពេលបច្ចុប្បន្ននេះ កម្ពុជាបានចូលរួមចំណែកជាមួយ ពិភពលោក ដោយមិនគិតថា ប្រទេសតូច ឬប្រទេសធំនោះទេ សុទ្ធតែមានចំណែកទទួលខុសត្រូវ នៅក្នុងការការពារបរិស្ថាន ដោយធ្វើយ៉ាងណាកាត់បន្ថយការបម្រែបម្រួលអាកាសធាតុរបស់ពិភពលោក។

សម្ដេចតេជោបានរំលេចអំពីស្ថានភាពនាពេលបច្ចុប្បន្នរបស់កម្ពុជា ទាក់ទងទៅនឹងការប្រើប្រាស់រថយន្ត ដោយសម្ដេចបានបញ្ជាក់ថា ប្រជាជនកម្ពុជានៅទីក្រុងភ្នំពេញបច្ចុប្បន្ន កំពុងតែចាប់អារម្មណ៍ចំពោះការប្រើប្រាស់រថយន្តអគ្គិសនី ដែលនេះជាផ្នែកមួយក្នុងការគាំពារដល់បរិស្ថាន កាត់បន្ថយឧស្ម័នពុល និងរួមចំណែកជំរុញឱ្យមានភាពល្អប្រសើរដល់បរិស្ថាន និងកាត់បន្ថយបម្រែបម្រួលអាកាសធាតុ។

កម្ពុជាក៏បានធ្វើកិច្ចការងារជាច្រើនទៀត ក្នុងនាមជាសមាជិកអាស៊ានផង និងជាប្រទេសសមាជិករបស់អង្គការសហប្រជាជាតិ ដែលបានចូលរួមចំណែកក្នុងការជំរុញភាពបៃតងនៅក្នុងតំបន់ក៏ដូចជាពិភពលោកផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ថ្លែងថា កម្ពុជាចូលរួមចំណែកដ៏សកម្ម ក្នុងតំបន់ ក្នុងគោលដៅការការពារបម្រែបម្រួលអាកាសធាតុ និងការជំរុញឲ្យមានភាពបៃតងនៅលើពិភពលោក ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com