ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន នាំយកអំណោយចែកជូនដល់គ្រួសារខ្វះខាតដល់ខ្នងផ្ទះ
ថ្ងៃទី ៖ 30-10-2025, ដោយ​​ Dara007 , 36 Views
                     
កំពង់ស្ពឺៈ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន នាំយកអំណោយចែកជូនដល់គ្រួសារខ្វះខាតដល់ខ្នងផ្ទះ ដើម្បីជួយសម្រួលដល់តម្រូវការចាំបាច់សម្រាប់កាប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ។

ដោយទទួលបានព័ត៌មាន ពីស្ថានភាពខ្វះខាត និងកំពុងជួបការលំបាកខ្លាំងជាចាំបាច់ ប្រជាពលរដ្ឋចំនួន០៣គ្រួសារ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត ដោយមានចួលរួមពីក្រុមការងារ ស.ស.យ.ក ខេត្តកំពង់ស្ពឺ បាននាំយកអំណោយជាថវិកា និងគ្រឿងឧបភោគ-បរិភោគ ចែកជូនដល់គ្រួសារខ្វះខាតចំនួន ៣គ្រួសារ ដែលមានឈ្មោះដូចខាងក្រោម ៖ ១/ឈ្មោះ សរ សម្បត្តិ ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, ២/ឈ្មោះ សាត គឹមហុង ភេទស្រី អាយុ៨២ឆ្នាំ រស់នៅភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, ៣/ឈ្មោះ ទិត្យ រុន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្រៅពីការអាណិតអាសូរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បាននាំយកនូវអំណោយជាថវិកា និងគ្រឿងឧបភោគ-បរិភោគ មួយចំនួនជូនដល់ប្រជាពលរដ្ឋចំនួន០៣គ្រួសារខាងលើ ដើម្បីជួយសម្រួលដល់តម្រូវការចាំបាច់សម្រាប់កាប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ក្នុងនោះមានដូចជា៖ ថវិកា ១៥០,០០០រៀល,អង្ក ៣បាវ, មីជាតិ ៤កេស, ទឹកសុទ្ធ ៣កេស, ភេសជ្ជះ ២កេស, ទឹកស៉ីអ៉ីវ ៣យួរ, ទឹកត្រី ៣យួរ, ត្រីខ ៣យួរ ។

ក្រៅពីពីណេះសំណាល និងប្រគល់ជូននូវសម្ភារៈរួច លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានផ្តាំងផ្ញើរដល់ប្រជាពលរដ្ឋទាំង០៣គ្រួសារថា បើមានការគំរាមកំហែង ឬអសន្តិសុខ ដោយប្រការមួយសូមខលមកកាន់លេខ Hotline 1292 លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបញ្ជាក់ទៀតថា Hotline 1292 នេះខលចូលគ្រប់ប្រពន្ធ័មិនអស់លុយនោះទេ  អាចខលគ្រប់ពេល 24 លើ 24៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោកស្រី សុវណ្ណ វណ្ណារតន៍ ណែនាំឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ប្រទេសអូស្ត្រាលី ធ្វើជាទូតសុឆន្ទៈរបស់កម្ពុជាលើឆាកអន្តរជាតិ ដើម្បីធ្វើឱ្យបណ្ដាប្រទេសនៅលើពិភពលោកបានស្គាល់ និងនាំផលប្រយោជន៍មកប្រទេសកម្ពុជា។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com