ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ឃាត់ខ្លួនជនសង្ស័យ ១៩នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ថ្ងៃទី ៖ 24-10-2025, ដោយ​​ Dara007 , 30 Views
                     
ភ្នំពេញៈ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដោយមានការ សម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នេះ បានចុះត្រួតពិនិត្យ ទីតាំងបន្ទប់ D2702 , D1003 សង្ស័យមានលបលួចប្រព្រឹត្តអំពើល្មើសច្បាប់ ពាក់ព័ន្ធនឹងការឆបោកអនឡាញ ដែលស្ថិតនៅអគារខុនដូរវិមានកុលាប អគារD ជាន់ទី១០ និងទី២៧ ផ្លូវនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការចុះពិនិត្យទីតាំងសង្ស័យខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យជាជនជាតិវៀតណាមចំនួន១៩ នាក់ មានស្ត្រី០៥ នាក់  និងបានដកហូតសម្ភារៈជាវត្ថុតាងមានដូចជា អាវុធខ្លី០១ដើម កុំព្យូទ័រ ALL in One ចំនួន ២៤ គ្រឿង ម៉ូនីទ័រ ០៩ គ្រឿង ទូរសព្ទ ២២ គ្រឿង Laptop ០១ គ្រឿង CPU ០១ គ្រឿង និងលិខិតឆ្លងដែនចំនួន ០២ ក្បាល។

ក្រោយពេលធ្វើកោសល្យវិច័យលើឧបករណ៍អេឡិចត្រូនិច(វត្ថុតាង)ទាំងនេះ  សមត្ថកិច្ចជំនាញបានរកឃើញករណីសង្ស័យពាក់ព័ន្ធនឹងការឆបោក ដោយការក្លែងឯកសារសាធារណៈដើម្បីនាំពលករទៅធ្វើការនៅក្រៅប្រទេស និងករណីឆបោកបែបលក្ខណៈស្នេហា(Romance Scam)។

ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញបច្ចុប្បន្នកំពុងសហការជាមួយ ភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការ ផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងដែលរឹបអូសបាន ត្រូវបានប្រគល់ជូន សមត្ថកិច្ចនៃស្នងការនគរបាល ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ អ្នកសារព័ត៌មានកម្ពុជា-វៀតណាម រួមគ្នាអភិវឌ្ឍព័ត៌មានក្នុងសតវត្សរ៍ឌីជីថល ដើម្បីអាចប្រកួតប្រជែង និងរក្សាគុណភាពព័ត៌មាន នៃបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិមិត្ត (AI) និងឥទ្ធិពលនៃអ្នកផលិតមាតិការព័ត៌មានតាមបណ្តាញសង្គម (Inf ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com