ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អ្នកសារព័ត៌មានកម្ពុជា-វៀតណាម រួមគ្នាអភិវឌ្ឍព័ត៌មានក្នុងសតវត្សរ៍ឌីជីថល
ថ្ងៃទី ៖ 23-10-2025, ដោយ​​ Dara007 , 23 Views
                     
ភ្នំពេញៈ អ្នកសារព័ត៌មានកម្ពុជា-វៀតណាម រួមគ្នាអភិវឌ្ឍព័ត៌មានក្នុងសតវត្សរ៍ឌីជីថល ដើម្បីអាចប្រកួតប្រជែង និងរក្សាគុណភាពព័ត៌មាន នៃបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិមិត្ត (AI) និងឥទ្ធិពលនៃអ្នកផលិតមាតិការព័ត៌មានតាមបណ្តាញសង្គម (Influencers)។

ថ្លែងក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរនៃវិស័យព័ត៌មាន និងការពង្រឹងសហប្រតិបត្តិការវិជ្ជាជីវៈរវាងប្រទេសទាំងពីរ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា វិស័យព័ត៌មាននៅកម្ពុជាកំពុងប្រឈមនឹងបញ្ហាផ្លាស់ប្តូរយ៉ាងលឿន ដោយសារការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិមិត្ត (AI) និងឥទ្ធិពលនៃអ្នកផលិតមាតិការព័ត៌មានតាមបណ្តាញសង្គម (Influencers)។ អ្នកសារព័ត៌មានអាជីព “ត្រូវការបណ្តុះបណ្តាលបន្ថែម ដើម្បីអាចប្រកួតប្រជែង និងរក្សាគុណភាពព័ត៌មានក្នុងស្ថានភាពហិរញ្ញវត្ថុដែលកាន់តែស្តួច”។

ដោយឡែក ក្នុងស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា–ថៃ លោក ពុយ គា បានបញ្ជាក់ថា “អ្នកសារព័ត៌មានកម្ពុជាបានប្រកាន់យកការផ្សាយព័ត៌មានដោយប្រយ័ត្នប្រយែង និងគោរពវិជ្ជាជីវៈ ដោយព្យាយាមមិនបំប៉ោងស្ថានភាពឲ្យកាន់តែតានតឹងឡើយ”។

ពីភាគីវៀតណាម លោក ង្វៀន ឌឹកឡឺយ អនុប្រធានអចិន្ត្រៃយ៍នៃសមាគមអ្នកកាសែតវៀតណាម ដែលដឹកនាំប្រតិភូចំនួនប្រាំរូប មកទស្សនកិច្ចកម្ពុជារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ តុលា ឆ្នាំ២០២៥ បានទៅទស្សនាប្រាសាទអង្គរវត្ត និងតំបន់ទេសចរណ៍ដទៃទៀតនៅក្នុងប្រទេសកម្ពុជា។

កិច្ចប្រជុំនៅភ្នំពេញរវាងក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកកាសែតវៀតណាម ត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ ស្តីពីការផ្សាយព័ត៌មានដោយសុចរិតភាព និងការបង្កើនភាពជាដៃគូសហការរវាងសារព័ត៌មានកម្ពុជា និងវៀតណាម៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ អ្នកសារព័ត៌មានកម្ពុជា-វៀតណាម រួមគ្នាអភិវឌ្ឍព័ត៌មានក្នុងសតវត្សរ៍ឌីជីថល ដើម្បីអាចប្រកួតប្រជែង និងរក្សាគុណភាពព័ត៌មាន នៃបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិមិត្ត (AI) និងឥទ្ធិពលនៃអ្នកផលិតមាតិការព័ត៌មានតាមបណ្តាញសង្គម (Inf ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com