ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ហេង សួរ៖ ទំនួលខុសត្រូវសង្គម (CSR) គឺជាសរសៃឈាមនៃអាជីវកម្មមានចីរភាពរវាងផលប្រយោជន៍ឯកជន និងផលប្រយោជន៍សាធារណៈ
ថ្ងៃទី ៖ 14-09-2025, ដោយ​​ Dara007 , 18 Views
                     
ភ្នំពេញៈ លោក ហេង សួរ ថ្លែងថា ទំនួលខុសត្រូវសង្គម (CSR) ជាវិធីនៃការធ្វើអាជីវកម្ម ដែលត្រូវបានបង្ហាញឱ្យឃើញតាមរយៈក្រុមហ៊ុនដែលទទួលខុសត្រូវចំពោះកម្មករ មានផលជាវិជ្ជមានលើសហគមន៍ បរិស្ថាន និងឱកាសសម្រាប់អ្នកជំនាន់ក្រោយ។ (CSR) គឺជាឌីអិនអេ (DNA) នៃអាជីវកម្មមានចីរភាព និងជាការចងភ្ជាប់រវាងផលប្រយោជន៍ឯកជន និងផលប្រយោជន៍សាធារណៈ។

ក្នុងកម្មវិធីប្រគល់ពានរង្វាន់អាស៊ានសម្រាប់អាជីវកម្ម និងធុរកិច្ចឆ្នើម ដែលបានជួយដល់កិច្ចការងារសង្គម ប្រចាំឆ្នាំ២០២៥ (Great ASEAN CSR Business Award 2025) កាលពីល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារ Shangri-La ភ្នំពេញ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជឿជាក់ថា ពានរង្វាន់នៃកម្មវិធីនេះ ជាការទទួលស្គាល់ចំពោះក្រុមហ៊ុន និងសហគ្រិន ដែលបានបង្ហាញពីភាពជាអ្នកដឹកនាំ កម្លាំងចិត្ត និងចក្ខុវិស័យក្នុងការភ្ជាប់ភាពជោគជ័យអាជីវកម្មជាមួយសុខុមាលភាពសង្គម។

លើសពីនេះ កម្មវិធីនេះ ក៏ជាការជំរុញឱ្យម្ចាស់អាជីវកម្ម និងសហគ្រិនដទៃទៀតចូលរួមក្នុងកិច្ចការងារសង្គម ព្រោះម្ចាស់ជ័យលាភីពានរង្វាន់ទាំងអស់ក្នុងកម្មវិធីនេះ ជាគំរូល្អសម្រាប់អាស៊ាន និងសកលលោកទាំងមូល។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រី បានបង្ហាញអំពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការធ្វើការជិតស្និទ្ធជាមួយដៃគូអាស៊ាន ភ្នាក់ងារអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីឆ្ពោះទៅរកភាពទទួលខុសត្រូវ ការរួមបញ្ចូលគ្នា និងចីរភាព។

សូមបញ្ជាក់ថា កម្មវិធីពានរង្វាន់អាស៊ានសម្រាប់អាជីវកម្ម និងធុរកិច្ចឆ្នើម ដែលបានជួយដល់កិច្ចការងារសង្គម ប្រចាំឆ្នាំ២០២៥ នេះ ប្រើរយៈពេល១២០ថ្ងៃ ក្នុងការជ្រើសរើសជ័យលាភី ដែលមានបេក្ខជនដាក់ពាក្យចូលរួមសរុបចំនួន ៣ ៧៦០នាក់ មកពី៣៩ប្រទេស។ ក្នុងនោះបេក្ខជនដែលមានសក្តានុពលចំនួន ៤៨០នាក់ត្រូវបានជ្រើសរើស និងត្រូវបានវាយតម្លៃជាផ្លូវការចំនួន ២៨០នាក់មកពី៣០ប្រទេស។ ជាលទ្ធផល បេក្ខជន ៦០នាក់មកពី១៩ប្រទេសត្រូវបានជ្រើសរើសជាម្ចាស់ជ័យលាភី នៃកម្មវិធីនេះ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ហេង សួរ ថ្លែងថា ទំនួលខុសត្រូវសង្គម (CSR) ជាវិធីនៃការធ្វើអាជីវកម្ម ដែលត្រូវបានបង្ហាញឱ្យឃើញតាមរយៈក្រុមហ៊ុនដែលទទួលខុសត្រូវចំពោះកម្មករ មានផលជាវិជ្ជមានលើសហគមន៍ បរិស្ថាន និងឱកាសសម្រាប់អ្នកជំនាន់ក្រោយ។ (CSR) គឺជាឌី ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com