ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សហរដ្ឋអាមេរិកគាំទ្រផ្នែកភស្តុភា និងបច្ចេកទេស ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ាន តាមដានបទឈប់បាញ់រវាងកម្ពុជា ថៃ
ថ្ងៃទី ៖ 07-08-2025, ដោយ​​ Dara007 , 118 Views
                     
ម៉ាឡេស៊ីៈ សហរដ្ឋអាមេរិកគាំទ្រផ្នែកភស្តុភា និងបច្ចេកទេស ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ាន តាមដានបទឈប់បាញ់រវាងកម្ពុជា ថៃ ដើម្បីធានាដល់សន្តិភាពយូរអង្វែងនៅក្នុងតំបន់។

ការប្រកាសគាំទ្ររបស់សហរដ្ឋអាមេរិកគាំទ្រផ្នែកភស្តុភា និងបច្ចេកទេសនេះ ធ្វើឡើងក្នុងជំនួបជួបប្រជុំជាមួយលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមនាវី Samuel Paparo មេបញ្ជាការ បញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក (USINDOPACOM) និងលោក Edgard Kagan ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសម៉ាឡេស៊ី នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ដោយក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរ បានបញ្ជាក់ពីជំហររឹងមាំរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្របទឈប់បាញ់ ដែលបានផ្តួចផ្តើមដោយប្រធានាធិបតី Donald Trump ហើយដឹកនាំដោយប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានប្តូរវេណបច្ចុប្បន្ន។

សហរដ្ឋអាមេរិកបានប្តេជ្ញាថា នឹងតាមដានការអនុវត្តន៍យ៉ាងជិតស្និទ្ធ ដើម្បីធានាឲ្យមានភាពជោគជ័យ និងប្រសិទ្ធភាពខ្ពស់។ ភាគីទាំង២ក៏បង្ហាញពីការគាំទ្រផ្នែកភស្តុភារ និងបច្ចេកទេស ដើម្បីបង្កើតក្រុម AMT (ASEAN Monitoring Team) ឲ្យបានលឿន និងមានសមត្ថភាព។ បន្ថែមពីនេះ សហរដ្ឋអាមេរិកក៏បានបង្ហាញពីការអនុវត្តបន្ត រួមមាន៖ ការធ្វើផែនការយោធា, ការផ្គត់ផ្គង់គ្រឿងបរិក្ខារ, ប្រព័ន្ធបញ្ជូនកម្លាំង, ប្រព័ន្ធឃ្លាំមើលតាមអាកាស និងបច្ចេកវិទ្យាទំនើបជាច្រើនទៀត។

សូមបញ្ជាក់ថា៖ ជំនួបដ៏មានសារៈសំខាន់នេះបានបង្ហាញថា សហរដ្ឋអាមេរិកបានត្រៀមខ្លួន និងឆន្ទៈពិតប្រាកដក្នុងការគាំទ្រដល់សន្តិភាពយូរអង្វែងនៅក្នុងតំបន់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ព្រៃវែងៈ កម្ពុជា-វៀតណាម បន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត ដើម្បីផលប្រយោជន៍រួម ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com