ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជាច្រានចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដោយបានផ្សាយគ្មានមូលដ្ឋាន បង្កើតសាច់រឿងក្នុងចេតនាមូលបង្កាច់លើកម្ពុជា
ថ្ងៃទី ៖ 06-08-2025, ដោយ​​ Dara007 , 125 Views
                     
ភ្នំពេញៈ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ថ្លែងថា កម្ពុជាច្រានចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដោយបានផ្សាយគ្មានមូលដ្ឋាន បង្កើតសាច់រឿងក្នុងចេតនាមូលបង្កាច់លើកម្ពុជា ចោទប្រកាន់បុគ្គលម្នាក់ថាជាទាហានរបស់កម្ពុជា ហើយបម្រើការងារនៅបញ្ជាការដ្ឋានអង្គរក្ស ដោយនៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ ថៃ បានផ្សាយព័ត៌មានមិនពិត ដោយប្រឌិតលើកឡើងថា ប៉ូលីសខេត្តបុរីរ៉ាំ បានចាប់ខ្លួនទាហានខ្មែរម្នាក់ មកពីបញ្ជាការដ្ឋានអង្គរក្ស (BHQ) និងត្រូវបានសង្ស័យថាលាក់ខ្លួននៅទីនោះ ដើម្បីបញ្ជូនព័ត៌មានចលនាយោធាថៃមកកម្ពុជា។

ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនអនុញ្ញាតឱ្យយោធិនគ្រប់រូបដែលមានស្នាមសាក់លើដងខ្លួន ដូចដែលភាគីថៃបានបង្ហាញរូបនោះ ចូលបម្រើការងារក្នុងក្របខណ្ឌណាមួយរបស់កងកម្លាំងរបស់កម្ពុជាជាដាច់ខាត៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ព្រៃវែងៈ កម្ពុជា-វៀតណាម បន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត ដើម្បីផលប្រយោជន៍រួម ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com