ទូត និងទីភ្នាក់ងាររបស់ UN ចុះពិនិត្យដោយផ្ទាល់ជំរុំជនភៀសសឹក នៅក្នុងវត្តថ្មកំបោរ ភូមិពោធិ៍ចាស់ ស្រុកបន្ទាយអំពិល
ថ្ងៃទី ៖ 06-08-2025, ដោយ Dara007 , 95 Views
ឧត្តរមានជ័យៈ នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ បណ្ដាអង្គទូត និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) រួមទាំង អង្គការសុខភាពពិភពលោក (WHO) និងអង្គការពាក់ព័ន្ធផ្សេងទៀត អញ្ជើញចុះត្រួតពិនិត្យដល់ទីតាំងផ្ទាល់ នៅជំរុំជនភៀសសឹក (បន្ទាយអំពិល) ស្ថិតក្នុងវត្តថ្មកំបោរ ភូមិពោធិ៍ចាស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥។
សូមបញ្ជាក់ថា បណ្ដាអង្គទូតដែលបានអញ្ជើញចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹកនេះ មានចំនួន ១១ប្រទេស និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិសរុបប្រមាណ ១៥ស្ថាប័ន៕
|