ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ពលករខ្មែរ ៥៥ម៉ឺននាក់ បានមកដល់កម្ពុជាវិញ
ថ្ងៃទី ៖ 05-08-2025, ដោយ​​ Dara007 , 103 Views
                     
ភ្នំពេញៈលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា គិតចាប់ថ្ងៃទី៨ ខែមិថុនា រហូតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ពលករខ្មែរឆ្លងដែន តាមច្រកនានាចេញពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជាវិញ មានចំនួនប្រមាណ ៥៥ម៉ឺននាក់ ក្នុងនោះពលករចំនួនជាង ១ម៉ឺននាក់ ទទួលបានឱកាសការងារ ដែលធ្វើការនៅក្នុងរោងចក្រ សហគ្រាសនៅកម្ពុជា។

នៅក្នុងកិច្ចសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ឱ្យដឹងថា ការត្រឡប់របស់ប្រជាពលករខ្មែរទាំងនេះ ដោយសារការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំ បានអំពាវនាវឱ្យពលករទាំងអស់ វិលមកស្រុកកំណើតវិញ ដើម្បីកុំឱ្យថៃធ្វើបាប និងមើលងាយមកលើពលរដ្ឋកម្ពុជា ដែលជាពលករ។

លោករដ្ឋមន្រ្តីបានលើកឡើងបន្តថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់បំផុត ទៅលើសុខទុក្ខរបស់ពលករខ្មែរទាំងអស់ ដែលជាពលករនៅប្រទេសថៃ ដោយព្រួយបារម្ភអំពីការរើសអើង ពីប្រជាជនថៃ ហើយធ្វើបាប ឬមើលងាយទៅលើ ប្រជាជនកម្ពុជា ទើបសម្តេចតេជោ និងសម្តេចនាយករដ្ឋមន្ត្រី អំពាវនាវម្តងហើយម្តងទៀត ឱ្យបានដឹងដល់ពលករខ្មែរទាំងអស់ នៅក្នុងប្រទេសថៃ ហើយប្រញាប់វិលមកមាតុប្រទេសវិញជាបន្ទាន់ យោងតាមសភាពការដែលភាគីថៃ បានបង្កមកលើកម្ពុជា។ ទន្ទឹមនេះ ក្រៅពីទទួល និងបង្កលក្ខណៈល្អសម្រាប់ពលករ ក៏បានផ្ដល់រថយន្តជាច្រើនគ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលករ ទៅដល់ស្រុកកំណើតរៀងៗខ្លួន ជាបន្តបន្ទាប់ប្រកបដោយសុខសុវត្ថិភាពផងដែរ។

ពាក់ព័ន្ធការលើកឡើងរបស់ លោករដ្ឋមន្រ្តី ខាងលើនេះ ក្រុមពលករខ្មែរមានស្រុកកំណើតផ្សេងៗគ្នា ដែលទើបវិលត្រឡប់មកពីថៃ បានបង្ហាញអារម្មណ៍សប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ផ្តល់រថយន្តចាំទទួលជូនដំណើរ ពីច្រកព្រំដែនរហូតដល់ផ្ទះដោយឥតគិតថ្លៃ។

ក្រុមពលករ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅថៃ ឱ្យត្រឡប់មកស្រុកកំណើតវិញ ព្រោះបច្ចុប្បន្នកម្ពុជាសម្បូរការងារធ្វើ ទទួលបានចំណូលមិនចាញ់ការងារ នៅប្រទេសថៃ ហើយមានអត្ថប្រយោជន៍ច្រើនទៀតផង។ ដើម្បីឆ្លើយតបលំហូរ នៃការវិលត្រឡប់របស់ពលករខ្មែរ ចេញពីប្រទេសថៃនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តបើកយុទ្ធនាចុះផ្សព្វផ្សាយ ការជំហានទី២ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នៅតាមឃុំ-សង្កាត់ គោលដៅចំនួន៣០០ ក្នុងខេត្តចំនួន១៣ នៅទូទាំងប្រទេស ខណៈដែលក្រសួង ក៏គ្រោងនឹងរៀបចំផែនការជំហានទី៣ និងទី៤ បន្ថែមទៀត ក្នុងគោលបំណងផ្តល់ការងារ ដល់ពលរដ្ឋខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃភ្លាមៗ។ ខណៈថ្ងៃទី១នៃយុទ្ធនាការ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសពលករខ្មែរ ដែលទើបមកពីថៃ បានទទួលដំណឹង ពីឱកាសការងារដ៏សម្បូរបែប និងអត្ថប្រយោជន៍ ប.ស.ស.ជាច្រើន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ព្រៃវែងៈ កម្ពុជា-វៀតណាម បន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត ដើម្បីផលប្រយោជន៍រួម ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com