ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ជួសជុលបានប្រមាណ៤៥ ភាគរយហើយ
ថ្ងៃទី ៖ 05-08-2025, ដោយ​​ Dara007 , 99 Views
                     
សៀមរាបៈ ខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម ជួសជុសសម្រេចបានប្រមាណ៤៥ភាគរយហើយ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI)។ ការងារជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម បានចាប់ផ្តើមឡើងតាំងពីដើមឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ខាងមុខ។

លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទតាព្រហ្ម ឱ្យដឹងថា ការងារជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម បានធ្វើឡើងជាជំហានៗ ហើយបច្ចេកទេសនៃការជួសជុលក៏ត្រូវបានអនុវត្តទៅតាមអនុសាសន៍របស់ក្រុមអ្នកជំនាញការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។

កាលពីពាក់កណ្ដាលឆ្នាំ២០២៤ ក្រុមការងារបានរៀបចំជួសជុលពង្រឹងគ្រឹះ ខឿន និងជញ្ជាំង រហូតមកដល់ពេលនេះ ឈានដល់ការរៀបថ្មដំបូលស្លាបសងខាងរបស់ខ្លោងទ្វារទៅតាមលំនាំដើមឡើងវិញ សម្រេចលទ្ធផលការងារទាំងមូលបានប្រមាណ៤៥ភាគរយ។

នៅក្នុងការជួសជុលនេះដែរ នៅផ្នែកបាត់បង់ថ្ម ឬថ្មពុកផុយខូចខាតមិនអាចប្រើប្រាស់វិញបាន គឺត្រូវបន្ថែមថ្មថ្មីដើម្បីពង្រឹងរចនាសម្ពន្ធខ្លោងទ្វារឱ្យរឹងមាំឡើងវិញ។

លោក Chitranjan Kumar បញ្ជាក់បន្ថែមថា ក្រុមការងាររបស់លោកនឹងខិតខំបំពេញការងារជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្មនេះ ឱ្យបានបញ្ចប់តាមផែនការនៅចុងឆ្នាំ២០២៦ ខាងមុខ។ ចំពោះផ្នែកដែលនៅសេសសល់ គឺរចនាសម្ពន្ធកំពូលខ្លោងទ្វារជាបន្តទៀត ដែលមានមុខព្រហ្មទាំងបួនទិស ត្រូវចំណាយពេលវេលាប្រមាណមួយឆ្នាំទៀត ដើម្បីបញ្ចប់ការងារជួសជុលនេះ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ព្រៃវែងៈ កម្ពុជា-វៀតណាម បន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត ដើម្បីផលប្រយោជន៍រួម ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com