ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ប្រធានអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (CCM) ប្តេជ្ញារក្សានូវបទដ្ឋាន និងគោលការណ៍របស់អនុសញ្ញា និងរួមចំណែកកាត់បន្ថយផលវិបាកមនុស្សធម៌ ដែលបង្កឡើងដោយការប្រើប្រាស់គ្រាប់បែកចង្កោម
ថ្ងៃទី ៖ 05-08-2025, ដោយ​​ Dara007 , 126 Views
                     
ភ្នំពេញៈ លោក CARLOS D. SORRETA ប្រធានកិច្ចប្រជុំរដ្ឋភាគីលើកទី១៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម បានទទួលលិខិតផ្លូវការរបស់កម្ពុជាចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការថ្កោលទោសចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមដោយយោធាថៃនៅតាមបណ្តោយព្រំដែនកម្ពុជា។

ប្រធានអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគាំទ្រចំពោះគោលការណ៍មនុស្សធម៌ ដែលមានចែងនៅក្នុងអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម និងធ្វើការបោសសម្អាតផ្ទៃដីដែលរងគ្រោះដោយសារគ្រាប់បែកចង្កោមនៅកម្ពុជា។ ភាពតានតឹង និងការប៉ះទង្គិចប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ បានបង្កជាក្តីព្រួយបារម្ភយ៉ាងខ្លាំង ហើយយើងត្រូវធានាថា ការការពារប្រជាជនស៊ីវិល គឺជាកិច្ចការអាទិភាពចម្បងបំផុត។

ប្រធានអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម បានប្តេជ្ញារក្សានូវបទដ្ឋាន និងគោលការណ៍របស់អនុសញ្ញា និងរួមចំណែកកាត់បន្ថយផលវិបាកមនុស្សធម៌ ដែលបង្កឡើងដោយការប្រើប្រាស់គ្រាប់បែកចង្កោម។

ប្រធានអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម សង្ឃឹមថា តាមរយៈកិច្ចសន្ទនា និងការយោគយល់គ្នា យើងនឹងអាចរកឃើញផ្លូវបន្តឆ្ពោះទៅមុខ ដែលគោរពដល់សេចក្តីថ្លៃថ្នូររបស់មនុស្ស និងគោលការណ៍មនុស្សធម៌អន្តរជាតិ ហើយនាំមកនូវសន្តិភាព និងសុខសុវត្ថិភាពយូរអង្វែង ចំពោះប្រទេសជាតិ និងតំបន់របស់យើង៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករទៅហ្វីលីពីនបានចំនួន ១២២ ១០២ តោន ដែលហើយស្មើនឹងជាង ១៥,៤% នៃបរិមាណនាំចេញអង្ករសរុប ៧៩២ ២១២ តោន ហើយជាការកើនឡើងជាង ៣៤ ដងធៀបទៅនឹងការនាំចេញពេញមួយឆ្នាំ ២០២៥។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com