ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ព្រោះតែស្រេកឃ្លានអំណាច ថៃ ៣ខែក្រោយ អាចដូរនាយករដ្ឋមន្រ្តីថ្មី
ថ្ងៃទី ៖ 25-06-2025, ដោយ​​ Admin , 114 Views
                     
ភ្នំពេញ : វង្សត្រកូលលោក ថាក់ស៊ីន ត្រូវបានគេមើលឃើញថា ឡើងកាន់អំណាចកំពូល ហាក់គ្មានក្ដីសុខឡើយ ឱ្យតែឡើងកាន់អំណាចម្ដងៗ ជម្លោះផ្ទៃក្នុង បាតុកម្មធ្វើរដ្ឋប្រហារ និងរាលដាលអុចអាលរឿងព្រំដែនជាមួយកម្ពុជាតែងតែកើតឡើង តាំងតែពីជំនាន់ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អ្នកស្រី យីង ឡាក់ ដែលជាប្អូនស្រី រហូតដល់កូនស្រីបច្ចុប្បន្ន ។ ហើយជម្លោះព្រំដែន និងសង្រ្គាមពាណិជ្ជកម្មជាមួយកម្ពុជានេះ ត្រូវបានអតីតនាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានព្រឹទ្ធសភា ហើយក៍ជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មើលឃើញថា រឿងនេះយើងអាចវាយតម្លៃបានគឺពួកគេកំពុងផ្ទេរពីជម្លោះផ្ទៃក្នុង មកជាជម្លោះជាមួយកម្ពុជាទៅវិញ។ តែទោះពួកអ្នកប្រឹងដល់កម្រិតណា ក៏ជម្លោះដណ្តើមអំណាចមិនអាចរលត់បានដែរ។ «តាមការស្មានរបស់ខ្ញុំថៃនឹងមាន នាយករដ្ឋមន្ត្រីថ្មីក្នុងរង្វង់៣ខែខាងមុខហើយ ខ្ញុំក៏អាចដឹងមុនថាជាអ្នកណានឹងធ្វើនាយករដ្ឋមន្ត្រី តែខ្ញុំមិននិយាយទេទុកឲ្យឆ្ងល់»។

សម្ដេចតេជោ ហ៊ុន សែន បង្ហាញការមើលឃើញផ្ទាល់ខ្លួនដូច្នេះនៅក្នុងខំមិនក្រោមការបង្ហោះលើទំព័រហ្វេសប៊ុកអំពីកូនប្រុសទាំង៣របស់សម្តេច រួមមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត និងឯកឧត្ដម ហ៊ុន ម៉ានី ដែលបាននិងកំពុងរួមគ្នាជាធ្លុងមួយប្រឆាំងការឈ្លានពានរបស់ថៃ។

សម្ដេចតេជោ ហ៊ុន សែន សរសេរនៅក្នុងខំមិន នារសៀលថ្ងៃអង្គា ទី២៤ ខែមិថុនា ដូច្នេះ៖«តាមការស្មានរបស់ខ្ញុំថៃនឹងមាន នាយករដ្ឋមន្ត្រីថ្មីក្នុងរង្វង់៣ខែខាងមុខហើយ ខ្ញុំក៏អាចដឹងមុនថាជាអ្នកណានឹងធ្វើនាយករដ្ឋមន្ត្រីតែខ្ញុំមិននិយាយទេទុកឲ្យឆ្ងល់។ សូមពួកអ្នកប្រមូលកម្លាំងដោះស្រាយជម្លោះផ្ទៃក្នុងជាជាងមករំខានខ្ញុំ។ »។

សម្ដេចតេជោ ហ៊ុន សែន បានហៅពលរដ្ឋថៃ ដែលចូលបញ្ចេញមតិអសុរសក្នុងទំព័រហ្វេសប៊ុកថាជាចោរឈ្លានពាន។ សម្ដេច ហ៊ុន សែន ក៏បានប្រាប់ថាមូលហេតុដែលសម្ដេចបង្ហោះរូបកូនប្រុសទាំង៣ ដែលបានរួមគ្នាការពារព្រំដែនហើយទទួលបានការគាំទ្រខ្លាំងលើសលប់ពីពលរដ្ឋខ្មែរ ខុសពីថៃដែលកំពុងប្រជែងអំណាចគ្នា គឺព្រោះតែសម្ដេចចង់ដឹងថាពួកចោរឈ្លានពាន ចូលមករំខានទំព័រហ្វេសប៊ុករបស់សម្តេចតាមរបៀបណាខ្លះ។

សម្តេចតេជោ វាយតម្លៃបានថា ក្រុមមនុស្សដែលចូលមកបញ្ចេញមតិអសុរសរំខានទំព័រហ្វេសប៊ុករបស់សម្ដេច គឺមានការចាត់តាំងយ៉ាងច្បាស់លាស់ពីសំណាក់មេដឹកនាំរបស់ពួកគេ ដែលមានមូលដ្ឋាននៅទីក្រុងបាងកក និងចាត់ទុកទង្វើនេះថា ថៃឈ្លានពានទឹកដីខ្មែរផង និងរំខានទំព័រហ្វេសប៊ុកសម្ដេច ក្នុងគោលបំណងទុច្ចរិតបង្វែរជម្លោះក្នុងផ្ទះខ្លួនឯង មកឈ្លោះជាមួយកម្ពុជាទៅវិញ។

ជុំវិញស្ថានភាពនៅក្នុងប្រទេសថៃ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៣ ខែមិថុនា បង្ហាញការមើលឃើញថា ប្រទេសមួយនេះ កំពុងជួបប្រទះវិ បត្តិនយោបាយផ្ទៃក្នុង ហែកហួរ ដណ្ដើមអំណាច និងថាប្រទេសនេះ បំផុសចលនាជាតិនិយមជ្រុល ដើម្បីកេងចំណេញនយោបាយផ្ទៃក្នុងប្រទេសខ្លួន ប៉ុន្តែបានរាលដាលដល់កម្ពុជា ហើយហ៊ានទាំងប្រើប្រាស់រឿងសេដ្ឋកិច្ចធ្វើជាអាវុធលាបពណ៌ទម្លាក់កំហុសដាក់កម្ពុជា និងប្រើប្រាស់កងទ័ពគំរាមកំហែងកម្ពុជា។

ទន្ទឹមនឹងនេះ សម្ដេច ហ៊ុន ម៉ាណែត ព្រមានទៅថៃថា ទោះបីជានយោបាយផ្ទៃក្នុងថៃធ្លាក់ដុនដាប បែកបាក់សាមគ្គីគ្នា ដណ្ដើមអំណាចគ្នា ឈានដល់ធ្វើរដ្ឋប្រហារយ៉ាងណាក៏ដោយ ក៏កម្ពុជាមិនលូកដៃឬជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ថៃឡើយ ប៉ុន្តែសម្ដេចហាមដាច់ខាត កុំថៃរាលដាល់មកកម្ពុជា។

សម្ដេចធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានព្រមានទៅថៃទៀតថា កម្ពុជា បានត្រៀមសព្វាវុធរួចរាល់ ដើម្បីបាញ់កម្ទេចរថក្រោះ និងយន្តហោះចម្បាំងថៃ បើកងទ័ពប្រទេសនេះឈ្លានពានកម្ពុជាម្ដងទៀត៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោករដ្ឋមន្រ្តី ហេង សួរ លើកទឹកចិត្តដល់ដៃគូអភិវឌ្ឍពាក់ព័ន្ធ ជាពិសេសអង្គការ ILO ឱ្យបន្តសហការលើយន្តការគាំពារពលករចំណាកស្រុក និងលុបបំបាត់ពលករទេសន្តរប្រវេសន៍ ក្នុងវិស័យការងារដែលមិនមានសុវត្ថិភាព ដើម្បីលើកកម្ពស់ការគាំពារ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com