ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ជាង២០ឆ្នាំ ថៃឈ្លានពានកម្ពុជា ជិត៧០០ករណី
ថ្ងៃទី ៖ 24-06-2025, ដោយ​​ admin , 99 Views
                     
ដោយ ៖ ស្រេង ដារ៉ា : គិតត្រឹមឆ្នាំ២០២៥នេះ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលប្រទេសថៃ ជាប្រទេសស៊ីវិល័យ ហាយសូរ បានលុកលុយ លូកថ្លើមប្រម៉ាត់ ឈ្លានពានមកលើប្រទេសកម្ពុជា ដោយមិនខ្លាចញញើតច្បាប់អន្តរជាតិសូម្បីបន្តិច ។

រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា បានបញ្ជាក់ច្បាស់ៗថា កម្ពុជាបានចងក្រងជាឯកសារ ភស្ដុតាង ចាប់តាំងពីឆ្នាំ២០០០មកដល់បច្ចុប្បន្ន ថៃបានរំលោភឈ្លានពានមកលើកម្ពុជា ចំនួន៦៩៥ករណី ។

ក្រោយប្រទេសថៃបានរង្គោះរង្គើរផ្ទៃក្នុងផ្នែកនយោបាយ ទាហ៊ានថៃក៍ចាប់ផ្ដើមឈ្លានពានដីកម្ពុជាម្ដងទៀត ពោលគឺព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្បែរមួយខែមុន ដោយកាលនោះទាហ៊ានថៃ ក្រោមបញ្ជាមេទ័ពភូមិភាគ២ របស់ថៃ គឺឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង បានបាញ់សម្លាប់ ទាហ៊ានរបស់កម្ពុជាម្នាក់ឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ នៅតំបន់មុំបី ខេត្តព្រះវិហារ ខណៈទាហ៊ានខ្មែររូបនេះកំពុងដើរល្បាត នៅក្នុងទឹកដីខ្លួន(កម្ពុជា) ។

ក្រោយបាញ់សម្លាប់ទាហ៊ានខ្មែរទាំងបំពានច្បាប់ ពលរដ្ឋកម្ពុជាស្ទើរមួយនគរបានឆាបឆួលកំហឹងក្នុងចិត្តយ៉ាងខ្លាំង ប៉ុន្តែត្រូវរដ្ឋាភិបាលក្រោមការដឹកនាំពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រកាសឱ្យរក្សាភាពស្ងប់ស្ងៀមជាចាស់ទុំ ។ រហូតដល់ថ្ងៃទី៧ ខែមិថុនា ទាហ៊ានថៃក៍បានប្រើឥទ្ធិពលរបស់ខ្លួនដែលមិនចំណុះឱ្យរដ្ឋាភិបាល បិទច្រករបៀងនៅតាមព្រំដែនមួយចំនួន ដោយយល់ថា កម្ពុជាខ្លាចរអា និងចុះចាញ់ ខណៈកម្ពុជារៀបចំពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីឱ្យតុលាការរកយុត្តិធម៌ជុំវិញប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលទាហ៊ានថៃ កំពុងឈ្លានពាន ។

ការបិទច្រករបៀងដោយឯកតោភាគីរបស់ថៃ បានរាលដាលពីការបន្ថយម៉ោងបិទបើក រហូតបិទច្រកទ្វារអន្តរជាតិធំៗជាច្រើនទៀត រហូតធ្វើឱ្យទំនិញរបស់ថៃដែលគ្រោងនាំមកកម្ពុជា កកស្ទះ និងយកទៅចាក់ចោល ។ មិនយូរប៉ុន្មានបុរសម្នាក់ដែលជាជនជាតិថៃ និងជាអាជីវករផងនោះ បានបាញ់សម្លាប់ខ្លួន ដោយអ្នកស្គាល់សន្និដ្ឋានថា អាចមកពីគាត់រងសម្ពាធផ្លូវចិត្ត និងជំពាក់បំណុលគេ គ្រាដែលច្រកទ្វារនៅតាមព្រំដែនត្រូវបានបិទមិនឱ្យលំហូរទំនិញចេញចូលដូចមុន បន្ទាប់ពីកម្ពុជា និងថៃ កើតជម្លោះ ។

បើទោះបីពលរដ្ឋថៃ និងអាជីវករ ខំស្រែក និងតវ៉ា មិនឱ្យឈ្លោះតតាំងជាមួយកម្ពុជាក្ដី ក៍កងទ័ពមិនបានអើពើដែរ ពីព្រោះកងទ័ពយោធាថៃ ស្ថិតក្នុងសែស្រឡាយ រាជវាំងដែលមានស្ដេចជាបង្អែក ចំណែករដ្ឋាភិបាលដែលដឹកនាំដោយកូនស្រី លោក ថាក់ស៊ីន គឺជាក្រុមផ្សេង ដែលក្រុមយោធាហាក់មិនសូវស្ដាប់បង្គាប់ ។

ក្រោយជម្លោះកម្ពុជា ថៃ កាន់តែឡើងកម្ដៅ នៅថ្ងៃទី២១ ខែមិថុនា កាសែត The Nation របស់ថៃ បានផ្សាយថា ទេសចររបស់ថៃដែលកម្ពុជាទៅលេង បានធ្លាក់ចុះ៤៨ភាគរយ។ លោក ស្រី Thapance Kiatphaibool ទេសាភិបាល នៃអាជា្ញធរទេសចរណ៍ថៃ (TAT) បាននិយាយថា ៥ខែដំបូងក្នុងឆ្នាំ២០២៥នេះ ចំនួនភ្ញៀវទេសចរកម្ពុជាទៅលេងប្រទេសថៃជាប្រចាំថ្ងៃ បានធ្លាក់ចុះយ៉ាងខ្លាំង ពោលគឺ១៤ភាគរយ បើធៀបនឹងឆ្នាំមុន ។

ក្រៅពីគំរាមបិទបើកច្រកនៅតាមព្រំដែន ភាគីថៃហាក់រសាប់រសល់នឹកឃើញពីការគំរាមផ្ដាច់ភ្លើង និងអ៊ិនធឺណេត ពីកម្ពុជាទៀត ប៉ុន្តែមិនបង្អង់យូរនាយករដ្ឋមន្រ្តីកម្ពុជា ក៍បានប្រតិកម្មភ្លាមៗ ដោយកំណត់ម៉ោង១២យប់ ថ្ងៃទី១២មិថុនា ជាឱសានវាទដែលកម្ពុជាផ្ដាច់លែងប្រើភ្លើង និងអ៊ិនធឺណេតរបស់ថៃ ។

បន្ថែមពីនោះនាយករដ្ឋមន្រ្តី ក៍ជាប្រធានព្រឹទ្ធសភា ក៍បានប្រកាសដាច់ណាត់បន្ថែមទៀត គឺហាមទូរទស្សន៍ខ្មែរទាំងអស់ និងតាមរោងកុនចាក់ផ្សាយរឿងថៃ ។

សង្រ្គាមចិត្តសាស្រ្តដែលបង្ករឡើងដោយទាហ៊ានថៃ និងរដ្ឋាភិបាលថៃ បានរាលដាលពីជម្លោះព្រំដែនរហូតក្លាយជាសង្រ្គាមសេដ្ឋកិច្ច ។ ថៃ និងកម្ពុជាបានឆ្លើយឆ្លងគ្នាភ្លាមៗ និងក្ដៅៗ ពោលក្រោយទាហ៊ាន និងរដ្ឋាភិបាលថៃ បានហាមការនាំចូលទំនិញមកកម្ពុជា រដ្ឋាភិបាលកម្ពុជាក៍បានស៊ីសងភ្លាមៗ ដោយប្រកាសដាច់ណាត់នៅថ្ងៃទី១៧ មិថុនា ហាមមិនឱ្យថៃនាំទំនិញ បន្ថែផ្លែឈើ ចូលដីកម្ពុជា ។

បន្ទាប់មកសម្ដីដ៍មុតស្រួចរបស់នាយករដ្ឋមន្រ្តីកម្ពុជា ក៍បានប្រកាសយ៉ាងម៉ឺងម៉ាត់ ចាប់ពីម៉ោង១២យប់ ថ្ងៃទី២២ ខែមិថុនា ហាមថៃមិនឱ្យនាំប្រេងឥន្ទៈចូលកម្ពុជា បន្ទាប់ពីមន្រ្តីរដ្ឋាភិបាលថៃ បានផ្ដើមគំរាមមុន។

សារព័ត៌មានថៃ Khon បានដកស្រង់សម្ដី រដ្ឋមន្រ្តីក្រសួងថាមពល ថៃ លោក Pirapan Saliratha vibhaga ដោយចេញផ្សាយ នៅយប់ថ្ងៃទី២២មិថុនា ថា នៅកម្ពុជាបច្ចុប្បន្ន ថៃមានស្ថានីយ៍ប្រេង PTT ចំនួន១៨៦កន្លែង ខណៈថៃមាន២០០០កន្លែង ។

យោងតាមទិន្នន័យកត់ត្រា ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ការនាំចេញ នាំចូល ទំនិញ រវាងកម្ពុជា និងថៃ មានទឹកប្រាក់ សរុប ៤,២៩ ពាន់ លានដុល្លារ កើនឡើង ១៥,៥ ភាគរយ បើធៀប នឹងឆ្នាំ២០២៣ ដែលមានចំនួន ៣,៧១ ពាន់លានដុល្លារ ។ ទំនិញកម្ពុជា នាំ ទៅប្រទេសថៃមានទឹកប្រាក់ ៨៤៤,៩ លានដុល្លារ កើនឡើង ៣,៣ ភាគរយ និងថៃនាំចូល ៣,៤៤ ពាន់លានដុល្លារ កើន ១៨,៩ ភាគរយ ។

ផ្អែកតាមទិន្នន័យនេះ គឺជញ្ជីងពាណិជ្ជកម្ម កម្ពុជា មានឱនភាពប្រមាណ ២,៦ ពាន់លានដុល្លារ កើន ពី ចំនួន ២,០៨ ពាន់លាន កាលពីឆ្នាំ២០២៣។

ដោយឡែកសម្រាប់ រយៈពេល៥ខែ ដើមឆ្នាំ២០២៥ ការនាំ ចេញ នាំចូលទំនិញ រវាងកម្ពុជា និងថៃ មានទឹកប្រាក់ សរុប ១ ៨៧៩,០៤ លាន ដុល្លារ កើនឡើង ៨,៣ ភាគរយ បើធៀប នឹង រយៈពេលដូចគ្នា ឆ្នាំ២០២៤ ដោយក្នុងនោះ កម្ពុជានាំទៅ ប្រទេសថៃ ៣៩៥,៩៥ លានដុល្លារ កើនឡើង ១,១ ភាគរយ ចំណែកទំនិញថៃ នាំមកកម្ពុជាវិញ ១ ៤៨៣,០៩ លានដុល្លារ កើន ១០,៤ ភាគរយ។ បច្ចុប្បន្ន ប្រទេសថៃ គឺជាដៃគូពាណិជ្ជកម្មដ៍ធំ ទី៤ របស់កម្ពុជា បន្ទាប់ពី ប្រទេសចិន អាមេរិក និង វៀតណាម ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោករដ្ឋមន្រ្តី ហេង សួរ លើកទឹកចិត្តដល់ដៃគូអភិវឌ្ឍពាក់ព័ន្ធ ជាពិសេសអង្គការ ILO ឱ្យបន្តសហការលើយន្តការគាំពារពលករចំណាកស្រុក និងលុបបំបាត់ពលករទេសន្តរប្រវេសន៍ ក្នុងវិស័យការងារដែលមិនមានសុវត្ថិភាព ដើម្បីលើកកម្ពស់ការគាំពារ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com