ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដី៖ ពលរដ្ឋត្រូវអរគុណសន្តិភាព និងដឹងគុណសន្តិភាព
ថ្ងៃទី ៖ 17-05-2025, ដោយ​​ Dara007 , 71 Views
                     
ពោធិ៍សាត់ៈ សម្ដេចមហាបវរធិបតី បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវអរគុណសន្តិភាព និងដឹងគុណសន្តិភាព ប្រសិនបើគ្មានគោលនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនទេ ពលរដ្ឋក៏មិនអាចមានសិទ្ធិសេរីភាព និងប្រទេសគ្មានការអភិវឌ្ឍដូចបច្ចប្បន្នដែរ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា យើងត្រូវអរគុណសន្តិភាព ដឹងគុណសន្តិភាព ព្រោះបើមិនមានសន្តិភាពទេ តំបន់ប្រម៉ោយ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនអាចក្លាយជាកន្លែងបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់បន្តវេនកសាងប្រទេសដូចថ្ងៃនេះនោះទេ។ កាលពីម្ភៃឆ្នាំមុនតំបន់វាលវែងជាកន្លែងរហោស្ថាន តំបន់សង្គ្រាម តំបន់ដែលសម្បូរដោយសំណល់គ្រាប់មីន និងគ្រាប់ មិនទាន់ផ្ទុះ។សន្តិភាព បានប្រែក្លាយតំបន់នេះជាតំបន់អភិវឌ្ឍន៍ មានសាលា មានផ្សារ មានភូមិឋាន មានមនុស្សរស់នៅកុះករជាដើម។

សម្ដេចបវរធិបតី បានបញ្ជាក់ថា ការប្រែក្លាយតំបន់ស្រុកវាលវែងដែលមានសក្ដានុពលស្រាប់ ជាតំបន់អតីតសមរភូមិ ដ៏ក្ដៅគគុក ឱ្យក្លាយមកជាតំបន់អភិវឌ្ឍន៍ គឺពិតណាស់កើតចេញពីនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេ ជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងកើតចេញពីកត្តាសុខសន្តិភាព ក្រោយគោលនយោបាយដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ប្រសិនបើគ្មានគោលនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនទេ ទីកន្លែងនេះ នៅតែជាកន្លែងកប់ចោលដដែល។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបន្ថែមថា ការដាក់ចេញនូវគោលនយោបាយធ្វើផ្លូវ កសាងហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយបញ្ចប់សង្គ្រាម គឺសុទ្ធតែបានដាក់ចេញដោយសម្ដេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន និងទទួលបានការគាំទ្រតាមរយៈការបោះឆ្នោតពីប្រជាពលរដ្ឋ ជាពិសេសក្នុងអាណត្តិទី៧នេះ មានចំនួនជាង ៨២% បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះ សម្តេចបវរធិបតីអំពាវនាវឱ្យប្រជាពលរដ្ឋបន្ដជឿទុកចិត្ដ និងគាំទ្រដល់គណបក្សប្រជាជនកម្ពុជាបន្ថែមទៀត ហើយប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មិនខុសបំណងនោះទេ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុនសែន ថ្លែងថា សហគ្រាសធុនតូច និងមធ្យមកម្ពុជាមានជាង៩៨ភាគរយ បានផ្ដល់ការងារប្រមាណ ២លាន ៩សែននាក់ ដោយបានចូលរួមចំណែកចំនួន៩៣ភាគ ក្នុងផលិតផលក្នុងស្រុកសរុប។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com