ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
គយកម្ពុជា បញ្ជាឱ្យប្រមូលទុរេនលក់តាមទីផ្សារ ប្រសិនរកឃើញមានជាតិគីមី ឬពុលពលរដ្ឋ
ថ្ងៃទី ៖ 14-05-2025, ដោយ​​ admin , 495 Views
                     
ភ្នំពេញ : ក្រៅពីបញ្ជាឱ្យមន្រ្តីត្រួតពិនិត្យឡើងវិញនៅតាមច្រករបៀងទូទាំងប្រទេសដែលមានការលួចលាក់នាំចូលដោយខុសច្បាប់នូវផ្លែទុរេនមកពីប្រទេសជិតខាង លោក ផេ អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១៣ ខែឧសភា បានបញ្ជាឱ្យប្រមូលផ្លែទុរេនលក់តាមទីផ្សារ ប្រសិនរកឃើញមានជាតិគីមី ឬពុលហើយប៉ះពាល់សុខភាពប្រជាពលរដ្ឋ ។

តាមរយៈសេចក្ដីជូនដំណឹង លោក ផេ អេងវ៉េង បានបញ្ជាក់ថា តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបមក លោក លោកស្រី ជ្រាបថា ដើម្បីចូលរួមទប់ស្កាត់ ការនាំចូលផ្លែទុរេនស្រស់ប្រើប្រាស់សារធាតុគីមីដែលប៉ះពាល់ដល់សុខភាពប្រជាជន អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា (អគរ) សូមធ្វើការណែនាំបណ្តោះអាសន្នដូចខាងក្រោម៖ ១. ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបញ្ញត្តិអនុក្រឹត្យលេខ ៣៧០ អនក្រ.បក ជាធរមាន ដូចយោងខាងលើ ដោយការនាំចូលផ្លែទុរេនត្រូវអមភ្ជាប់ជាមួយប្រតិវេទន៍គយនូវវិញ្ញាបនបត្រភូតគាមអនាម័យ។ ២. ត្រូវចាត់ចែងការដកសំណាកគម្រូតាមគោលការណ៍ហានិភ័យ ឬតាមរូបភាពចោះៗ ដើម្បីស្នើសុំ កិច្ចសហការពីមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែង បន្លំ (ក.ប.ប.) ធ្វើការវិភាគ។ ក្នុងករណីនេះ ទំនិញនាំចូលអាចត្រូវបានអនុញ្ញាតដឹកជញ្ជូនទៅគម្យដ្ឋាន ក្នុងប្រទេសបន្ទាប់ពីបានបំពេញបែបបទបញ្ចេញទំនិញពីគយរួច ដោយអ្នកនាំចូលត្រូវបញ្ជាក់ជូនមន្ត្រី គយមានសមត្ថកិច្ចឱ្យបានច្បាស់លាស់នូវទីតាំងគម្យដ្ឋាននៃការដឹកជញ្ជូន ចែកចាយក្នុងប្រទេស។ ៣. ក្នុងករណីលទ្ធផលនៃការវិភាគបង្ហាញថា “ផលិតផលមានសារធាតុប៉ះពាល់ដល់សុខភាព” ឬ “ខូចគុណភាព” ត្រូវចាត់ចែងប្រមូលឬឃាត់ទុកទំនិញទាំងនោះ និងធ្វើរបាយការណ៍ស្នើសុំការ ចាត់វិធានការបន្តពី អគរ។ ៤. ត្រូវចាត់វិធានការតាមដានទប់ស្កាត់ការលួចប៉ុនប៉ងនាំចូលដោយខុសច្បាប់ផ្លែទុរេនស្រស់តាមច្រក របៀងក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានម៉ឺងម៉ាត់។

អាស្រ័យហេតុនេះ សូមលោក លោកស្រី ចាត់ចែងអនុវត្តតាមខ្លឹមសារនៃលិខិតនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ រហូតដល់មានការណែនាំជាថ្មី ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុនសែន ថ្លែងថា សហគ្រាសធុនតូច និងមធ្យមកម្ពុជាមានជាង៩៨ភាគរយ បានផ្ដល់ការងារប្រមាណ ២លាន ៩សែននាក់ ដោយបានចូលរួមចំណែកចំនួន៩៣ភាគ ក្នុងផលិតផលក្នុងស្រុកសរុប។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com