សប្បុរសជន នាំយក អង្ករ២តោន មី៨០កេស និងថវិកា ២លានរៀលប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ
ថ្ងៃទី ៖ 20-03-2025, ដោយ Dara007 , 76 Views
ភ្នំពេញៈ សប្បុរសជន នាំយក អង្ករ២តោន មី៨០កេស និងថវិកា ២លានរៀលប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់បំពេញតម្រូវការស្តែងក្នុងអង្គភាព។
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក កាំង សៅរ៍សិរី និង លោកស្រី ឃុយ ស្រីមុំ រួមជាមួយ លោក លឹម ប៊ុនហុក និង លោកស្រី ឃូ សុខហ័ង បាននាំយក អង្ករ ចំនួន ២តោន និង មី ចំនួន ៨០កេស និងថវិកា ចំនួន ២លានរៀល មកប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព។
ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនទាំងអស់ ដែលមានចិត្តសប្បុរសឧបត្ថម្ភ និងគាំទ្រ ដល់អាវុធហត្ថរាជធានីភ្នំពេញ នាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះផងដែរ៕
|