ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដី ណែនាំឱ្យបញ្ចូលកម្មវិសមាធិទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត
ថ្ងៃទី ៖ 14-03-2025, ដោយ​​ Dara007 , 68 Views
                     
ភ្នំពេញៈ នាយករដ្ឋមន្រ្ដី ណែនាំឱ្យបញ្ចូលកម្មវិសមាធិទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត ដើម្បីពង្រឹងគុណភាពអប់រំ កសាងមូលធនមនុស្ស មានទាំងសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ដ និងបញ្ញាស្មារតីក្នុងការទទួលខុសត្រូវសម្រាប់ការរស់នៅក្នុងសង្គម។

ថ្លែងក្នុងឱកាសអញ្ជើញស្រោចស្រង់ព្រះសុគន្ធវារីថ្វាយ និងប្រគេនសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង និងសម្ដេចចំនួន៦ព្រះអង្គ នៅវត្តបទុមវតី នៅព្រឹកថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍ដល់ក្រសួងធម្មការ និងសាសនា គួរពិចារណាក្នុងការដាក់បញ្ចូលកម្មវិធីប្រតិបត្ដិសម្មាធិទៅក្នុងកម្មវិធីរបស់ពុទ្ធិកសិក្សាគ្រប់កម្រិត ដើម្បីពង្រឹងគុណភាពអប់រំ កសាងមូលធនមនុស្ស មានទាំងសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ដ និងបញ្ញាស្មារតីក្នុងការទទួលខុសត្រូវសម្រាប់ការរស់នៅក្នុងសង្គម ។

សម្ដេចធិបតី បានបញ្ជាក់ថា ក្រោមម្លប់សុខសន្តិភាព បានធ្វើឲ្យប្រជាពលរដ្ឋ បានគោរពប្រតិបត្តិសាសនា ទៅតាមជំនឿរៀងៗខ្លួនប្រកបដោយសទ្ធាជ្រះថ្លា។ ជាមួយគ្នានេះ សម្ដេចធិបតីបានជំរុញឱ្យក្រសួងធម្មការសហការជាមួយគណៈសង្ឃទាំងពីរគណៈ រៀបចំបណ្ដុះបណ្ដាលតួនាទីភារកិច្ចដល់មន្ដ្រីសង្ឃ អាចារ្យគណៈកម្មការវត្តឲ្យបានទូលំទូលាយ ដើម្បីពង្រឹងសមត្ថភាព បង្កើនការយល់ដឹងអំពីតួនាទីភារកិច្ច។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ក៏បានលើកទឹកចិត្តឱ្យក្រសួងធម្មការ និងសាសនា បន្តសហការសាមគ្គីគ្នា មានទំនាក់ទំនងល្អ ជួយសហគមន៍សាសនាដទៃទាំងក្នុងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ដោយឈរលើគោលការណ៍សុខដុមនីយកម្មសាសនា។

ទន្ទឹមនឹងនេះ មន្ទីរធម្មការ និងសាសនាខេត្តក្រុង ត្រូវបន្តរៀបចំដឹកនាំកិច្ចការសាសនា ក្នុងសហគមន៍ តាមរយៈកិច្ចសហការជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ និងគណៈកម្មការវត្តអារាម ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីលើកកម្ពស់វិស័យសាសនារបស់រដ្ឋ។ សម្ដេចធិបតីបានណែនាំឱ្យក្រសួងធម្មការ បង្កើនការផលិតវីដេអូអប់រំខ្លី ស្ដីពីការអប់រំសីលធម៌ ចរិយាធម៌ និងពិធីធ្វើបុណ្យតាមប្រពៃណីតាមព្រះពុទ្ធសាសនាផងដែរ។

ក្នុងឱកាសនោះ សម្ដេចធិបតីហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន យ៉ាងខ្លាំងនៃវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ។

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេស សមារណកម្មតំបន់ និងប្រជាជនតូហ្គោនៅបរទេស នៃសាធារណរដ្ឋតូហ្គោ បានគាំទ្រដល់កម្ពុជាក្នុងការរៀបចំកិច្ច​ប្រជុំកំពូលហ្រ្វង់កូហ្វូនីលេីកទី២០​ នៅឆ្នាំ២០២៦ ខាងមុខនេះឱ្យទទួលបានជោគជ័យ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com