អារ៉ាប៊ីសាអូឌីត វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន សន្តិភាព ភាពសុខដុមរមនា ជំនឿសាសនានៃប្រទេសកម្ពុជា
ថ្ងៃទី ៖ 10-01-2025, ដោយ Dara007 , 38 Views
ភ្នំពេញៈ ក្នុងឱកាសដែលលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Mohammed Ismaeil A. Dahlwy Ambassador ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអារ៉ាប៊ីសាអូឌីត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីរៀបចំចាត់តាំងក្រុមការងារក្នុងការចុះអនុស្សរណៈយោគយល់គ្នា រវាងក្រសួងទេសចរណ៍កម្ពុជា ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងនោះស្ថានឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន សន្តិភាព ភាពសុខដុមរមនា ជំនឿសាសនានៃប្រទេសកម្ពុជា៕
|