ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អង្គការសង្គមសុីវិលធំៗនៅកម្ពុជា÷ រាជរដ្ឋាភិបាលកម្ពុជាមានជំហររឹងមាំក្នុងការលុបបំបាត់អំពើហិង្សា និងការបៀតបៀននៅក្នុងពិភពការងារ
ថ្ងៃទី ៖ 11-12-2024, ដោយ​​ Dara007 , 49 Views
                     
ភ្នំពេញៈ ក្រុមអង្គការសង្គមសុីវិលធំៗនៅកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមានជំហររឹងមាំ និងឆន្ទៈខ្ពស់ក្នុងការលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅក្នុងពិភពការងារ ជាពិសេសនៅតាមរោងចក្រ សហគ្រាស នៅប្រទេសកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តចូលរួមជាមួយភាគីពាក់ព័ន្ធដើម្បីលុបបំបាត់ទាំងស្រុងបញ្ហានេះនៅពេលខាងមុខ។

ការលើកឡើងបែបនេះនៅក្នុងកម្មវិធីយុទ្ធនាការ ១៦ថ្ងៃ ក្រោមប្រធានបទ “រួមគ្នាបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅក្នុងពិភពការងារ”។ កម្មវិធីនេះមានការអញ្ជើញជាអធិបតីរបស់ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយវត្តមានចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ សហជីព និយោជក អង្គការសង្គមស៊ីវិល ម្ចាស់ម៉ាក និងដៃគូអភិវឌ្ឍន៍សរុបប្រមាណ ១៣០នាក់ផងដែរ។  លោកស្រី នៅ សុវត្ថា នាយិកាប្រចាំប្រទេសនៃអង្គការឃែរកម្ពុជា មើលឃើញថា រាជរដ្ឋាភិបាលកម្ពុជាមានជំហររឹងមាំក្នុងការលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅក្នុងពិភពការងារ។ អ្វីដែលជាយុទ្ធសាស្រ្តដ៏សំខាន់នោះ គឺទាំងរាជរដ្ឋាភិបាលកម្ពុជា បណ្តាសហជីព បណ្តាសង្គមសុីវិល និងអង្គការវិជ្ជាជីវៈខាងការងារបានអង្គុយតុជជែកពិភាក្សាគ្នាយ៉ាងសុីជម្រៅដើម្បីផ្តល់ធាតុចូលលើយន្តការលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅក្នុងពិភពការងារ។

សម្រាប់លោកស្រី មើលឃើញការលើកឡើងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើការដាក់ចេញនូវយន្តការថ្មីៗក្នុងការលុបបំបាត់នូវអំពើហឹង្សា និងការបៀតបៀននៅតាមរោងចក្រឧស្សាហកម្ម សហគ្រាសនានា។ អ្វីដែលជាការកត់សម្គាល់បំផុតនោះគឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងរៀបចំជាយុទ្ធនាការបិតផ្ទាំងផ្សព្វផ្សាយ អប់រំ (ផុសស្ទ័រ) ស្តីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅកន្លែងធ្វើការ ដែលទាំងនេះនឹងផ្តល់សារប្រយោជន៍បំផុតដល់បងប្អូនកម្មករនិយោជិត។

ចំណែកលោកស្រី ហេង ចិន្តា អគ្គលេខាធិការសហភាពការងារកម្ពុជា (CLC)  បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារបញ្ឈប់អំពើហិង្សា និងការបៀតបៀននៅកន្លែងធ្វើការ មិនថាតែលើកម្មករនិយោជិតនៅតាមរោងចក្រឧស្សាហកម្មតែប៉ុណ្ណោះទេ។

លើសពីនេះ វត្តមានរបស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងកម្មវិធីយុទ្ធនាការ ១៦ថ្ងៃ ក្រោមប្រធានបទ “រួមគ្នាបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅក្នុងពិភពការងារ” រឹតតែបញ្ជាក់ពីឆន្ទៈរបស់រាជរដ្ឋាភិបាលលើកិច្ចការងារនេះផងដែរ។

លោកស្រី អគ្គលេខាធិការសហភាពការងារកម្ពុជារូបនេះបានគាំទ្រយ៉ាងពេញទំហឹងនូវយន្តការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការបិតផ្ទាំងផ្សព្វផ្សាយស្តីអំពី អំពើហឹង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀន នៅតាមរោងចក្រសហគ្រាសនានានៅទូទាំងប្រទេស ដើម្បីបញ្ជ្រាបចំណេះដឹងលើបញ្ហានេះដល់បងប្អូនកម្មករនិយោជិត ក្នុងគោលបំណងឱ្យពួកគេយល់ដឹងកាន់តែសុីជម្រៅ និងយល់ដឹងពីកាតព្វកិច្ចនៅពេលដែលជួបបញ្ហាទាំងអស់នេះនៅកន្លែងធ្វើការ។

ទន្ទឹមនេះ ក្រុមអង្គការសង្គមសុីវិលទាំងនេះបានវាយតម្លៃខ្ពស់ចំពោះការលើកឡើងរបស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើការលើកឡើងស្តីពីការបញ្ឈប់អំពើហិង្សា និងការបៀតបៀននៅក្នុងពិភពការងារ តាមរយៈការអនុវត្តច្បាប់ និងការពន្យល់បងប្អូនកម្មករនិយោជិតអំពីកាតព្វកិច្ចផ្លូវច្បាប់នៅពេលដែលពួកគេបានជួបប្រទះនូវការបៀតបៀននៅក្នុងរូបភាពណាមួយ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យវៀតណាមផ្លាស់ប្តូរប្រជាជន និងប្រជាជន តាមរយៈវិស័យទេសចរណ៍ ជាពិសេស ការធ្វើដំណើរតាមផ្លូវគោក។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com