ក្រៅពីលោក លី សាម៉េត, ដួង តារា, មួង ឃីម និងឧកញ៉ា អ៊ុត ធី តើACU ត្រៀមចាត់ការអ្នកណាទៀត ?
ថ្ងៃទី ៖ 12-11-2024, ដោយ admin , 217 Views
ភ្នំពេញ : មនុស្ស៤នាក់ដែលតុលាការក្រុងភ្នំពេញបានចោទនិងឃុំខ្លួន បន្ទាប់ពីចាប់ជាបន្តបន្ទាប់នៅគោលដៅផ្សេងទៀត។ ក្រៅពីមនុស្សដ៍មានឥទ្ធិពល៤នាក់ ថាតើសមត្ថកិច្ចឬអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា ACU ត្រៀមចាត់ការទៅលើអ្នកណាទៀត ។
បើតាមប្រភព ក្រៅពីការចាប់ខ្លួនលោក លី សាម៉េត, លោក ដួង តារា, លោក មួង ឃីម និងឧកញ៉ា អ៊ុត ធី សមត្ថកិច្ចត្រៀមចាប់ការមន្ត្រីជាន់ខ្ពស់ផ្សេងទៀតដែលពាក់ព័ន្ធសំណុំរឿងមួយនេះ ។
សូមបញ្ជាក់ថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបើកការស៊ើបសួរ និងចោទប្រកាន់បុគ្គល៤រូប ក្នុងនោះមាន លោក លី សាម៉េត, លោក ដួង តារា, លោក មួង ឃីម និងឧកញ៉ា អ៊ុត ធី ពាក់ព័ន្ធនឹងករណីជំនួញឥទ្ធិពលសកម្ម។
បើតាម លោក ផ្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គឺតំណាងអយ្យការ សម្រេចបេីកការស៊េីបសួរលេីជនសង្ស័យដូចខាងក្រោម៖ * ឈ្មោះ អ៊ុត ធី ត្រូវបានចោទប្រកាន់ពីបទ៖ ជំនួញឥទ្ធិពលសកម្ម តាមបញ្ញត្តិ មាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។ * ឈ្មោះ មួង ឃីម និងឈ្មោះ ដួង តារា ត្រូវបានចោទប្រកាន់ពីបទ៖ ជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។ * ឈ្មោះ លី សាម៉េត ត្រូវបានចោទប្រកាន់ពីបទ: សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ៕
|