រដ្ឋបាលជលផលស្ទឹងត្រែង ចុះផ្សព្វផ្សាយ និងបង្ក្រាបការលក់ប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ និងដកហូតមង ហើយធ្វើកិច្ចសន្យាប្រជានេសាទចំនួន ០១នាក់
ថ្ងៃទី ៖ 11-10-2024, ដោយ Dara007 , 70 Views
ស្ទឹងត្រែងៈ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបាន៖១.នាយរងខណ្ឌរដ្ឋបាលជលផល នាយរងផ្នែករដ្ឋបាលជលផលថាឡាបរិវ៉ាត់ និងមន្ត្រីខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង សហការជាមួយគណៈគ្រប់គ្រងផ្សារ បានចុះផ្សព្វផ្សាយ និងបង្ក្រាបការលក់ប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ នៅផ្សារសាមគ្គីស្ទឹងត្រែង។
២.កម្លាំងឆ្មាំទន្លេអភិរក្សសត្វផ្សោតប៉ុស្ដិ៍ត្បូងខ្លា-កោះសំពាយ បានចុះល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ ក្នុងតំបន់អន្លង់ត្បូងខ្លា និងអន្លង់កោះសន្ទក់ ក្នុងស្រុកសៀមបូក បានដកហូតមង ០៤ត្បូង ក្រឡា ៧-១៣-១៦ស.ម ប្រវែង ១៦០ម៉ែត្រ និងបានធ្វើកិច្ចសន្យាប្រជានេសាទចំនួន ០១នាក់ រួចបន្តឃ្លាំមើលបទល្មើសតាមកោះ៕
|